ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺអុតស្វា Monkeypox បន្តរាតត្បាតដល់សាធារណរដ្ឋឆេក ស្លូវេនី និងប្រទេសអារ៉ាប់រួម

    BY Pheakdey May 28, 2022
    ជំងឺអុតស្វា Monkeypox បន្តរាតត្បាតដល់សាធារណរដ្ឋឆេក ស្លូវេនី និងប្រទេសអារ៉ាប់រួម

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យដឹងថា ជំងឺអុតស្វា Monkeypox បានបន្តរាតត្បាតដល់ប្រទេសចំនួន ៣បន្ថែមទៀតហើយនៅក្នុងសប្តាហ៍នេះ ដោយប្រទេសទាំងនោះរួមមាន សាធារណរដ្ឋឆេក ស្លូវេនី និងប្រទេសអារ៉ាប់រួម។ នៅក្នុងប្រទេសអារ៉ាប់រួមករណីឆ្លងជំងឺអុតស្វា Monkeypox ត្រូវបានរកឃើញតាមរយៈអ្នកដំណើរ ខណៈនៅក្នុងសាធារណរដ្ឋឆេកនិងស្លូវេនីករណីឆ្លងត្រូវបានរកឃើញក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍។

    គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox កំពុងមានវត្តមាននៅក្នុងប្រទេសចំនួន ១៨ផ្សេងគ្នានៅជុំវិញពិភពលោក ដោយក្នុងនោះប្រទេសអង់គ្លេសហាក់មានករណីឆ្លងច្រើនជាងគេ។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលនៅលើដៃនិងមុខជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: