ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តោះមកស្វែងយល់ពីអាយុអ្នកបើកបរយ៉ាងតិចប៉ុន្មាន ដែលអាចប្រឡងយកបណ្ណបើកបរបាន?

    BY Khmernote Media May 28, 2022
    តោះមកស្វែងយល់ពីអាយុអ្នកបើកបរយ៉ាងតិចប៉ុន្មាន ដែលអាចប្រឡងយកបណ្ណបើកបរបាន?

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងសាធារណការ បានឆ្លើយនឹងសំនួរពីសាធារណជន ដែលសួរច្រើនជាងគេតាមរយៈលេខទូរសព្ទ Hotline​ “តើអ្នកបើកបរអាយុយ៉ាងតិចប៉ុន្មាន អាចប្រឡងយកបណ្ណបើកបរបាន?”

    បណ្ណបើកបរនីមួយៗកំណត់អាយុតាមប្រភេទដូចខាងក្រោម៖
    • ប្រភេទ ក និង ខ ត្រូវមានអាយុ១៨ឆ្នាំ យ៉ាងតិច
    • ប្រភេទ គ និង ឃ១ ត្រូវមានអាយុ២២ឆ្នាំ យ៉ាងតិច
    • ប្រភេទ ឃ២ និង ត្រូវមានអាយុ២៤ឆ្នាំ យ៉ាងតិច
    ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: