អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងប្រឈមនឹងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅសភាជុំវិញសកម្មភាពដែលរូបធ្វើការជួបជុំនិងទទួលទានគ្រឿងស្រវឹងនៅកន្លែងធ្វើការក្នុងអំឡុងពេលនៃការបិទខ្ទប់ប្រទេស

BY
Pheakdey
June 1, 2022

អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កំពុងប្រឈមនឹងបញ្ហាចម្រូងចម្រាសថ្មីមួយទៀតជុំវិញរឿងអាស្រូវដែលរូបលោករួមជាមួយនិងសមាជិករដ្ឋាភិបាលអង់គ្លេសមួយចំនួនទៀតបាននាំធ្វើការជួបជុំ រៀបចំពិធីជប់លៀងនិងទទួលទានគ្រឿងស្រវឹងយ៉ាងសប្បាយរីករាយនៅកន្លែងធ្វើការងារ​​ ខណៈដែលប្រទេសអង់គ្លេសកំពុងអនុវត្តវិធានការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនានេះបានឲ្យដឹងថា បញ្ហាថ្មីរបស់លោក Boris Johnson នោះគឺការបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកសភា ជាពិសេសនោះគឺសមាជិកសភាមកពីគណបក្សប្រឆាំង។

ប្រភពខាងបានបន្តថា សម្ពាធថ្មីនេះបានកើតឡើងក្រោយមានសមាជិកសភាចំនួន ២រូបបន្ថែមទៀតបានលើកឡើងថា ពួកគាត់ពិតជាបាត់បង់ទំនុកចិត្តចំពោះតំណាងរដ្ឋាភិបាលអង់គ្លេសយ៉ាងខ្លាំងដែលបាននាំគ្នាធ្វើសកម្មភាពបំពានទៅនឹងច្បាប់ ហើយក្រុមថ្នាក់ដឹកនាំទាំងនោះគួរតែមកបង្ហាញខ្លួននៅវិមានរដ្ឋសភាដើម្បីឲ្យសមាជិកសភាធ្វើការសាកសួរនៅសប្តាហ៍ក្រោយនេះ។ បើតាមលោក John Stevenson ដែលជាសមាជិកសភាអង់គ្លេសមួយរូបមកគណបក្សអភិរក្សនិយមបាននិយាយថា គាត់ពិតជាខកចិត្តខ្លាំងណាស់ចំពោះសកម្មភាពដែលថ្នាក់ដឹកនាំប្រទេសបាននាំគ្នាធ្វើដោយបំពាននឹងច្បាប់ក្នុងអំឡុងពេលនៃការបិទខ្ទប់ប្រទេស ហើយការបោះឆ្នោតដកទំនុកចិត្តចំពោះក្រុមថ្នាក់ដឹកនាំទាំងនោះនឹងក្លាយជាបន្ទាត់មួយសម្រាប់គូសមិនឲ្យក្រុមថ្នាក់ដឹកនាំហ៊ានដើរហួសកន្លងច្បាប់ទៀត៕

Hong Kong Security Law: Prime Minister Boris Johnson Tells China, UK Won't Walk Away From People Of Hong Kong

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: