អន្តរជាតិ

ស្រ្តីឥណ្ឌាម្នាក់សម្រេចចិត្តរៀបការជាមួយខ្លួនឯងតាមប្រពៃណីត្រឹមត្រូវព្រោះមូលហេតុដ៏កម្រមួយនេះ

BY
Pheakdey
June 3, 2022

ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Today បានឲ្យដឹងថា មានស្រ្តីជនជាតិឥណ្ឌាម្នាក់សម្រេចរៀបការជាមួយនិងខ្លួនឯង ហើយពិធីរៀបការរបស់គាត់នោះត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីត្រឹមត្រូវនិងមានការអនុញ្ញាតពីម្តាយឪពុករបស់គាត់ទៀតផង។ ស្ត្រីដែលបានសម្រេចរៀបការជាមួយខ្លួនឯងឬរៀបការតែម្នាក់ឯងនេះមានឈ្មោះថា Kshama Bindu អាយុ ២៤ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ហើយពិធីរៀបការរបស់គាត់នឹងត្រូវរៀបចំឡើងនៅឯព្រះវិហារ Gotri ក្នុងថ្ងៃទី ១១ ខែមិថុនាខាងមុខនេះហើយ។

This Gujarat woman needs no groom as she is set to marry herself in India's first sologamy | Trending News – India TV

ធីរៀបការដែលមានកូនកំលោះនិងកូនក្រមុំជាមនុស្សតែម្នាក់នេះត្រូវបានគេមើលឃើញថា ជាពិធីមង្គលការដែលប្លែកគេនិងដំបូងគេបង្អស់ផងដែរសម្រាប់នៅក្នុងប្រទេសឥណ្ឌា។ អ្នកនាង Kshama Bindu បានប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់ការសម្រេចចិត្តរៀបការជាមួយខ្លួនឯងផ្ទាល់នេះគឺដើម្បីសម្រេចក្តីស្រមៃក្លាយជាកូនក្រមុំម្នាក់ដូចស្រ្តីទូទៅ តែរូបគាត់មិនចង់រៀបការជាមួយបុរសណាម្នាក់ទាល់តែសោះ។ ស្ត្រីដែលមានគំនិតប្លែកគេរូបនេះបានបន្តថា ស្រ្តីទូទៅបានសម្រេចចិត្តរៀបការមួយបុរសដែលពួកគាត់ស្រលាញ់បំផុត តែសម្រាប់រូបគាត់ផ្ទាល់គឺគាត់បានស្រលាញ់ខ្លួនឯងជាងបុរសណាទាំងអស់ ដូចនេះការសម្រេចចិត្តរៀបការនេះក៏អាចបង្ហាញថាគាត់បានរៀបការជាមួយមនុស្សដែលគាត់ស្រលាញ់បំផុតផងដែរ។ តាមគម្រោងក្រោយពេលរៀបការជាមួយខ្លួនឯងរួចអ្នកនាង Kshama Bindu នឹងរៀបចំដំណើរកំសាន្តក្រេបទឹកឃ្មុំនៅលើកោះ Goa ក្នុងរយៈពេល ២សប្តាហ៍ផងដែរ៕

24-year-old Gujarat woman set to marry herself in India's first sologamy - Oneindia News

India's First 'sologamy'? 24-yr-old Gujarat Woman Set To Marry Herself. Read Here | Mint

អត្ថបទ៖ ភក្តី

ប្រភព៖ India Today

Share This Post: