អន្តរជាតិ

ស្រ្តីជាបងប្អូនបង្កើត ៣នាក់បានបាត់បង់ជីវិតក្នុងជម្លោះគ្រួសារព្រោះមិនបានប្រគល់ប្រាក់ថ្លៃបណ្ណាការគ្រប់ចំនួនឲ្យទៅគ្រួសារខាងប្តី

BY
Pheakdey
June 7, 2022

ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាចំនួន ៣នាក់ដែលជាបងប្អូនបង្កើតនឹងគ្នារួមជាមួយកូនប្រុសអាយុ ៤ឆ្នាំម្នាក់ហើយក្នុងនោះមានស្រ្តីម្នាក់កំពុងមានផ្ទៃពោះទៀតនោះត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអណ្តូងមួយកន្លែងនៅក្នុងរដ្ឋ Jaipur ភាគខាងត្បូងនៃប្រទេសឥណ្ឌា ខណៈការស្លាប់យ៉ាងអាណោធអាធ័មនេះបានកើតឡើងដោយសារតែការធ្វើបាបដោយហឹង្សាពីណាក់ក្រុមបុរសជាប្តីនិងក្រុមគ្រួសារសាច់ថ្លៃ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា រឿងរ៉ាវចម្រូងសម្រាសនៅក្នុងគ្រួសារមួយនេះបានកើនឡើងដោយសារតែគ្រួសាររបស់ក្រុមស្ត្រីរងគ្រោះមិនបានប្រគល់ប្រាក់ថ្លៃបណ្ណាការគ្រប់ចំនួនឲ្យទៅគ្រួសារខាងប្តី ខណៈពួកគាត់បានរៀបការជាមួយបុរសជាបងប្អូនបង្កើតនឹងគ្នា ៣នាក់ផងដែរ ហើយក្រោយរៀបការរួចពួកគាត់បានទៅរស់នៅក្នុងផ្ទះជាមួយម្តាយក្មេកនិងប្អូនស្រីថ្លៃម្នាក់ទៀតក្រោមដំបូលផ្ទះជាមួយគ្នាតែមួយ។

Death of three sisters spotlights India dowry violence

ប្រភពខាងលើបានបន្តថា ក្រុមស្រ្តីរងគ្រោះមានឈ្មោះ Kalu ឈ្មោះKamlesh និង ឈ្មោះMamta Meena មានអាយុជាង ២០ឆ្នាំដូចគ្នា បានធំដឹងក្តីនៅក្នុងគ្រួសារក្រីក្រមួយដែលមានកូនស្រីរហូតដល់ទៅ ៦នាក់។ ព្រោះភាពខ្វះខាតគ្រួសាររបស់ក្រុមស្រ្តីរងគ្រោះមិនមានលទ្ធភាពអាចផ្តល់ប្រាក់ថ្លៃបណ្ណាការតាមការកំណត់នោះទេរាល់ពេលរៀបការម្តងៗ ហើយវាមើលទៅគឺឃើញកាន់តែច្រើនថែមទៀតព្រោះប្រាក់ដែលបានជំពាក់គេនោះគឺជំពាក់លើគ្រួសារតែមួយ។ បញ្ហានេះបានធ្វើឲ្យគ្រួសារខាងប្តីមិនសប្បាយចិត្តនិងបាននាំគ្នាវាយដំនិងធ្វើបាបក្រុមស្រ្តីរងជាប្រចាំរហូតដល់ពួកគាត់ត្រូវស្លាប់ទាំងអស់គ្នាតែម្តង។ ក្រោយកើតមានករណីអកុសនេះ ប៉ូលិសឥណ្ឌាបានបើកការស៊ើបអង្កេតភ្លាមៗនិងឈានទៅឃាត់ខ្លួនបុរសជាប្តីចំនួន ៣ នាក់ ស្រ្តីជាម្តាយក្មេកនិងប្អូនស្រីថ្លៃម្នាក់ដែលជាអ្នករួមគ្នាធ្វើបាបក្រុមស្រ្តីជនរងគ្រោះ។គួរបញ្ជាក់ជូនថា សម្រាប់ប្រពៃណីនៅក្នុងប្រទេសឥណ្ឌាគឺក្រុមគ្រួសារខាងស្រីត្រូវប្រគល់ប្រាក់ថ្លៃបណ្ណាការ ឬជាទូទៅពលរដ្ឋខ្មែរមួយចំនួនបានហៅថា “ថ្លៃទឹកដោះ” ទៅឲ្យខាងគ្រួសារខាងប្រុស ដ្បិតពលរដ្ឋឥណ្ឌាយល់ឃើញថាក្រោយពេលរៀបការរួចគឺបុរសជាស្វាមីត្រូវមានភារកិច្ចរកប្រាក់ចិញ្ចឹមគ្រួសារទាំងមូលតែម្នាក់ឯង៕

Death of three sisters spotlights India dowry violence - CNA

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: