បុរសឥណ្ឌូនេស៊ីម្នាក់បានរៀបការជាមួយសត្វពពែញីត្រឹមត្រូវតាមប្រពៃណីដើម្បីទាញការចាប់អារម្មណ៍ តែចុងក្រោយគាត់ទទួលបានលទ្ធផលខកចិត្តមួយនេះ
- BY
- Pheakdey
- June 9, 2022
ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ត្រូវបានគេប្រទះឃើញរៀបការជាមួយសត្វពពែញីមួយក្បាលតាមទំនៀមទម្លាប់និងប្រពៃណីត្រឹមត្រូវ ហើយនៅក្នុងពិធីមង្គលការនោះមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ពិធីមង្គលការដ៏ចម្លែកនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៥ ខែមិថុនា នៅក្នុងតំបន់ Gresik ខេត្ត Jawa Timur ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ខណៈបុរសជាកូនកំលោះត្រូវបានគេស្គាល់ថាមានឈ្មោះ Saiful Arif អាយុ ៤៤ឆ្នាំ។

ប្រភពខាងលើបានបន្តថា តាមការពិតលោកឈ្មោះ Saiful Arif បានសម្រេចរៀបចំពិធីមង្គលការផ្លូវការជាមួយនិងសត្វពពែនេះគឺដើម្បីទាញការចាប់អារម្មណ៍ពីសំណាក់ក្រុមអ្នកប្រើប្រាស់សង្គម ពោលគឺមិនមែនរៀបការយកធ្វើជាប្រពន្ធនោះទេ តែការសម្តែងនោះគឺដូចជាពិធីមង្គលការមែនទែនអីចឹង។ យ៉ាងណាក្តី លទ្ធផលដែលបុរសវ័យ ៤៤ឆ្នាំទទួលបានមកវិញគឺមិនដូចតាមការគ្រោងទុកឡើយ ដ្បិតក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីបានផ្ទុះកំហឹង នាំគ្នារិះគន់និងស្អប់ខ្ពើមសកម្មភាពមួយនេះយ៉ាងខ្លាំងបើទោះជាពួកគេដឹងថាវាគឺជាការសម្តែងក៏ដោយ។ លទ្ធផលចុងក្រោយគឺលោក Saiful Arif បានត្រឹមចេញមកធ្វើការសូមទោសជាសាធារណៈ ហើយចំនួនអ្នកគាំទ្ររូបលោកនៅលើបណ្តាញសង្គមមានការធ្លាក់ចុះយ៉ាងច្រើន ខណៈរូបលោកក៏ត្រូវខាតបង់ប្រាក់អស់មួយចំនួនផងដែរសម្រាប់រៀបចំពិធីមង្គលការក្លែងក្លាយនោះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






