អន្តរជាតិ

ថៃសម្រេចឲ្យពលរដ្ឋត្រូវចំណាយប្រាក់ដោយខ្លួនឯងលើការធ្វើតេស្តកូវីដ-១៩ ចាប់ពីខែក្រោយនេះ

BY
Pheakdey
June 10, 2022

ថៃ៖ ការិយាល័យសន្តិសុខសុខភាពជាតិថៃបានជូនដំណឹងថា នឹងឈប់ទទួលរ៉ាប់រងលើការធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះសាធារណៈជនទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនានេះ។ សេចក្តីសម្រេចមួយនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀតពីសំណាក់អាជ្ញាធរសុខាភិបាលថៃ ខណៈពលរដ្ឋថៃនៅតែអាចបន្តធ្វើតេស្តរកជំងឺកូវីដ-១៩ ជាធម្មតាបាន តែពួកគាត់ត្រូវចំណាយលុយដោយខ្លួនឯងចំពោះសេវាកម្មធ្វើតេស្តនោះ។

NHSO launches supported home and community isolation, ramps up rapid COVID-19 tests

បើតាមលោកវេជ្ជបណ្ឌិត Jadet Thammathat-aree ដែលជាអគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិថៃបានឲ្យដឹងថា ការអនុវត្តវិធានការខាងលើនេះនឹងជួយកាត់បន្ថយបន្ទុកការងាររបស់ក្រុមបុគ្គលិកសុខាភិបាលនៅមជ្ឈមណ្ឌលសេវាកម្មវេជ្ជសាស្រ្តបានមួយផ្នែកធំ ព្រោះនាពេលកន្លងមកគ្រប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃតែងបញ្ជូនទៅពិនិត្យនៅក្នុងមជ្ឈមណ្ឌលមួយនេះ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា នៅពេលដែលប្រជាពលរដ្ឋត្រូវចំណាយប្រាក់ដោយខ្លួនឯងលើការធ្វើតេស្តរកជំងឺកូវីដ-១៩ នោះ ពួកគេនឹងជ្រើសទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតពួកគេបំផុត ដូចនេះកិច្ចការនៅក្នុងមជ្ឈមណ្ឌលសេវាកម្មវេជ្ជសាស្រ្តក៏ត្រូវបានកាត់បន្ថយដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: