អន្តរជាតិ

នូវែលសេឡង់គ្រោងគិតពន្ធលើចំនួនសត្វគោ និងសត្វចៀម ដែលប្រជាពលរដ្ឋចិញ្ចឹម

BY
Pheakdey
June 10, 2022

នូវែលសេឡង់៖ ប្រទេសនូវែលសេឡង់ (New Zealand) គ្រោងនឹងគិតពន្ធលើសត្វគោ និងសត្វចៀម ដែលប្រជាពលរដ្ឋចិញ្ចឹម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅថ្ងៃសុក្រ ទី១០ ខែមិថុនានេះ។ យន្តការខាងលើនេះនឹងធ្វើឲ្យនូវែលសេឡង់ក្លាយជាប្រទេសទីមួយនៅលើពិភពលោកផងដែរ ដែលជាប្រទេសមានការគិតពន្ធលើចំនួនសត្វគោ និងសត្វចៀមរបស់ប្រជាកសិករ។ តាមរបាយការណ៍របស់អាជ្ញាធរនូវែលសេឡង់បានបង្ហាញថា គិតត្រឹមពេលនេះនៅទូទាំងប្រទេសនូវែលសេឡង់គឺមានសត្វគោប្រមាណជា ១០លានក្បាល និងមានសត្វចៀមប្រមាណជា ២៦លានក្បាល ខណៈប្រទេសមួយនេះមានប្រជាពលរដ្ឋជាង ៥លាននាក់ប៉ុណ្ណោះ។

បើតាមលោក James Shaw ដែលជារដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុនូវែលសេឡង់បានឲ្យដឹងថា ច្បាប់យកពន្ធលើចំនួនគោនិងចៀម នឹងក្លាយជាចំណែកមួយសម្រាប់ដោះស្រាយបញ្ហាបំភាយឧស្ម័នផ្ទះកញ្ចក់ ដ្បិតស្ទើរតែពាក់កណ្តាលនៃការបំភាយយឧស្ម័នផ្ទះកញ្ចក់សរុបនៅក្នុងប្រទេសនូវែលសេឡង់គឺបានកើតចេញពីវិស័កកសិកម្ម និងជាពិសេសនោះគឺកើតចេញពីកសិដ្ឋានចិញ្ចឹមសត្វគោនិងចៀមនេះតែម្តង។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា តាមគម្រោងគឺច្បាប់យកពន្ធខាងលើនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៥ តទៅ ហើយច្បាប់នេះត្រូវបានអនុវត្តនៅក្រោមប្រព័ន្ធច្បាប់ធំមួយគឺ “ច្បាប់តម្រូវឲ្យពលរដ្ឋបង់ពន្ធចំពោះបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលពួកគេបានបង្កើតឡើង”៕

To cut methane emissions, New Zealand to charge farmers for cow and sheep burps - World News

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: