អន្តរជាតិ

របាយការណ៍មួយបង្ហាញថា បុរសម្នាក់ក្នុងចំណោម ៥នាក់បានបាត់បង់ជីវិតនៅអាយុមុន ៦៥ឆ្នាំព្រោះកត្តាមួយចំនួននេះ

BY
Pheakdey
June 13, 2022

របាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន South China Moring Post បានឲ្យដឹងថា បុរសម្នាក់ក្នុងចំណោម ៥នាក់មានអត្រាស្លាប់បាត់បង់ជីវិតមុនអាយុ ៦៥ឆ្នាំ ដែលអាយុកាលរស់រានមានជីវិតគិតជាមធ្យមនេះមានចំនួនខ្លីណាស់បើធៀបជាមួយនិងអាយុកាលរំពឹងរស់គិតជាមធ្យមរបស់មនុស្សស្រី។ បើតាមលោកវេជ្ជបណ្ឌិត Johnathan Chow Jun-fung ដែលជាប្រធានផ្នែកសុខភាពបុរសប្រចាំនៅសមាគម Family Planning Association ក្នុងទីក្រុងហុងកុងបានពន្យល់ថាមានកត្តាជាច្រើនដែលធ្វើឲ្យបុរសអាចប្រឈមនឹងការស្លាប់លឿនដូចជា បុរសជាក្រុមមនុស្សដែលមានទំនោរខ្ពស់ក្នុងការទទួលទានគ្រឿង ជក់បារី បរិភោគអាហារច្រើនតែមិនសូវមានបន្លែនិងផ្លែឈើ មិនសូវខ្វាយខ្វល់តាមតានសុខភាពខ្លួនឯង តែងគិតថាវាមិនមែនជាបញ្ហាធំនោះទេរាល់ពេលមានអាការៈសុខភាពខុសប្រក្រតីណាមួយ និងមិនចង់ជួបគ្រូពេទ្យជាដើម។ ជាងនេះទៅទៀតកត្តាធម្មជាតិមួយចំនួនដូចជា ហ្សែន អរម៉ូន និងប្រព័ន្ធរំលាយក៏បានចូលរួមធ្វើឲ្យសុខភាពបុរសងាយទ្រុឌទ្រោមជាងស្ត្រីដែរ ពោលគឺងាយប្រឈមនឹងការកើនមានជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បញ្ហាថ្លើម ដែលអាចបង្កឲ្យមានជំងឺជាច្រើនមុខផ្សេងទៀតផងដែរ។

Some men ignore symptoms of ill-health because they fear hearing bad news. Cultural norms are also a factor, a doctor says ahead of Men’s Health Week. Photo: Shutterstock

លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា តាមរបាយការណ៍ដែលគេបានសិក្សាគឺបង្ហាញថា មានមនុស្សប្រុស ១នាក់ក្នុងចំណោម ៥នាក់បានស្លាប់នៅមុនអាយុ ៦៥ឆ្នាំ ៧៥%នៃអ្នកស្លាប់ដោយបញ្ហាបេះដូងគឺជាមនុស្សប្រុស ៦៧%នៃបុរសមានបញ្ហាឡើងទម្ងន់ បុរសវ័យកណ្តាលមានអត្រាកើតជំងឺទឹកនោមផ្អែមខ្ពស់ជាងស្រ្តី ២ដង ខណៈករណីធ្វើអត្តឃាត ៤ក្នុងចំណោមករណី៥ គឺជាបុរសផងដែរ។ ដើម្បីរក្សាសុខភាពឲ្យបានល្អនិងអាចរស់បានអាយុវែងនោះ ក្រុមមនុស្សប្រុសត្រូវចេះយកចិត្តទុកដាក់និងតាមដានសុខភាពខ្លួនទៅលើកត្តា ៥យ៉ាងមានដូចជា៖

១៖ឧស្សាហ៍តាមជីពចរនិងចង្វាក់បេះដូងខ្លួនឯងដោយចំណាំថា បើបេះដូងលោតញាប់ ឆាប់ហត់ ឬដង្ហក់ក្រោយធ្វើសកម្មភាពតិចតួចនោះគឺបញ្ជាក់ថាលោកអ្នកកំពុងមានបញ្ហាសុខភាព ហើយលោកអ្នកត្រូវស្វែងរកឲ្យឃើញបញ្ហានិងដំណោះស្រាយឲ្យបានឲ្យទាន់ពេលវេលា។

២៖ពេលនៅវ័យកណ្តាលត្រូវរក្សាទម្ងន់ខ្លួនឲ្យបានតាមស្តង់ដាសុខភាព ពោលគឺកុំធាត់ដុះក្បាលពោះខ្លាំងពេកដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែម មហារីក និងជំងឺសរសៃឈាមបេះដូង។

៣៖កត់សម្គាល់ចំពោះរូបរាងនិងអារម្មណ៍ខ្លួនឯង។ តើមានដុំពកនៅលើខ្លួនទេ? ដកដង្ហើមថប់ឬអត់? មានការឈឺទ្រូងទេ? សុខៗស្រាប់តែមានការឈឺចាប់ដោយមិនដឹងមូលហេតុ? ក្អកជាប់រហូត? ចលនារបស់ពោះវៀនមានការប្រែប្រួលឬទេ?​ ព្រោះចម្លើយនៃបញ្ហាទាំងអស់នេះគឺបញ្ជាក់ថា លោកអ្នកកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរហើយ។

៤៖ពិនិត្យចំនួនដងនៃការបត់ជើងតូចរបស់លោកអ្នក បើនោមញឹកខុសប្រក្រតីគឺជាសញ្ញានៃការកើតមានជំងឺទឹកនោមផ្អែម។

៥៖ឧស្សាហ៍វាស់សម្ពាធឈាម ព្រោះបើសម្ពាធឈាមកើនឡើងខ្ពស់ជាប្រចាំអាចជាសញ្ញានៃបញ្ហាបេះដូងនិងដាច់សរសៃឈាមក្នុងខួរក្បាលជាដើម៕

If your middle measures more than 94cm (37 inches), you’re probably overweight and need to do something about it. Photo: Shutterstock

Erectile dysfunction is often a crucial indicator of something bigger and more serious. Photo: Shutterstock

Men are encouraged to bring their partner with them for consultations. Photo: Shutterstock

អត្ថបទ៖ ភក្តី

ប្រភព៖ South China Moring Post

 

 

Share This Post: