ព័ត៌មានជាតិ

ក្រសួងសាធារណការ ពន្យល់ពីអត្ថន័យគំនូសសញ្ញាព្រួញលើទ្រូងផ្លូវ

BY
srey nuch
June 20, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានពន្យល់ពីអត្ថន័យគំនូសសញ្ញាព្រួញលើទ្រូងផ្លូវ ដែលមាន ២ប្រភេទដូចខាងក្រោម៖

១. គំនូសសញ្ញាព្រួញទៅមុខត្រង់ និងបត់ឆ្វេង (TURN LEFT AND STRAIGTH ARROW)៖ គំនូសសញ្ញាព្រួញពណ៌ស ទៅមុខត្រង់ និងបត់ឆ្វេង ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងថា នៅត្រង់ផ្លូវប្រសព្វខាងមុខ គន្លងផ្លូវនេះសម្រាប់ធ្វើចរាចរទៅមុខត្រង់ និងបត់ទៅឆ្វេងតែប៉ុណ្ណោះ។

២. គំនូសសញ្ញាព្រួញទៅមុខត្រង់ (STRAIGTH ARROW)៖ គំនូសសញ្ញាព្រួញពណ៌ស ទៅមុខត្រង់ ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងថា នៅត្រង់ផ្លូវប្រសព្វខាងមុខ គន្លងផ្លូវនេះសម្រាប់ធ្វើចរាចរទៅមុខត្រង់តែប៉ុណ្ណោះ។

ចូលរួមប្រើប្រាស់កម្មវិធីថែទាំផ្លូវក្នុងការរាយការណ៍ករណីបងប្អូនប្រជាពលរដ្ឋប្រទះឃើញផ្លូវថ្នល់ខូចខាតត្រូវការជួសជុល ផ្លូវថ្នល់មានបញ្ហាជង្ហុកសំបុកមាន់ ឬបញ្ហាគំនូសសញ្ញារលុប ដែលការចូលរួមនេះអនុញ្ញាតឱ្យមន្ត្រីជំនាញទទួលបានរបាយការណ៍រហ័ស និងជួសជុលបានទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: