ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រីបបែលដែលគេចាប់បាននៅកម្ពុជាក្លាយជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក

    BY Pheakdey June 21, 2022
    ត្រីបបែលដែលគេចាប់បាននៅកម្ពុជាក្លាយជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក

    កម្ពុជា៖ ប្រទេសកម្ពុជាចាប់បានត្រីបបែលដែលជាត្រីទឹកសាបធំបំផុតមួយនៅលើពិភពលោក នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនានេះ។ ត្រីបបែលដែលក្រុមអ្នកវិទ្យាសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៍និងនៅសហរដ្ឋអាមេរិកចាត់ទុកថា ជាត្រីទឹកសាបដែលធំបំផុតនោះត្រូវគេចាប់បាននៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះនិងត្រូវចាប់បានដោយក្រុមអ្នកស្រាវជា្រវអាមេរិកសហការណ៍គ្នាជាមួយក្រុមអ្នកស្រាវកម្ពុជា។

    ប្រភពខាងលើបានបញ្ជាក់ថា ត្រីបបែលទឹកសាបមួយក្បាលនោះមានប្រវែងជិត ៤ម៉ែត្រ (ពីក្បាលដល់កន្ទុយ) និងមានទម្ងន់ជិតដល់ ៣០០គីឡូក្រាម។ គួររម្លឹកជូនថា នាពេលកន្លងមកត្រីបបែលទឹកសាបដែលត្រូវបានគេចាត់ទុកថា ជាត្រីបបែលធំបំផុតនោះគឺត្រូវគេចាប់បាននៅក្នុងប្រទេសថៃកាលពីឆ្នាំ ២០០៥កន្លងទៅ តែត្រីបបែលនោះមានទម្ងន់ត្រឹម ២៩៣គីឡូក្រាមប៉ុណ្ណោះ។ លោកអ្នកអាចទស្សនារូបភាពត្រីបបែលធំបំផុតដែលចាប់បាននៅកម្ពុជាតាមរយៈរូបភាពដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: