អន្តរជាតិ

ថៃកំពុងតាមដានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ២ប្រភេទ បើទោះជាករណីឆ្លងប្រចាំថ្ងៃមានការថយចុះច្រើនក៏ដោយ

BY
Pheakdey
June 23, 2022

ថៃ៖ អាជ្ញាធរសុខាភិបាលថៃកំពុងតាមដានមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីចំនួន ២ប្រភេទដែលមានប្រភពចម្លងដំបូងនៅតំបន់អឺរ៉ុប ខណៈដែលថៃកំពុងត្រៀមខ្លួនបើកប្រទេសទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិជាធម្មតាវិញនៅខែក្រោយនេះ។ មេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីទាំង ២ប្រភេទនោះគឺវ៉ារ្យ៉ង់ BA.4 និង BA.5 ដែលជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង ហើយនាពេលកន្លងមកមេរោគទាំង ២ប្រភេទនេះបានបង្កកា​រចម្លងជាច្រើនករណីនៅក្នុងប្រទេសព័រទុយហ្គាល់ ចក្រភពអង់គ្លេស អូទ្រីស ហូឡង់ បារាំង និងអាឡឺម៉ង់។

បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការសម្រេចតាមដានបច្ចុប្បន្នភាពនៃមេរោគទាំង ២ប្រភេទនេះ ព្រោះអាជ្ញាធរថៃបារម្ភថាពួកវាអាចបង្កឲ្យមានរលករាតត្បាតទ្រង់ទ្រាយធំទូទាំងប្រទេសជាថ្មីម្តងទៀត ដ្បិតពពួកមេរោគបំប្លែងខ្លួននេះតែងមានសមត្ថភាពបង្កគ្រោះថ្នាក់ខ្លាំងជាងមេរោគដើម។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានខាងលើបានបញ្ជាក់ថា គិតត្រឹមពេលនេះថៃបានរកឃើញការចម្លងមេរោគបំប្លែងខ្លួនថ្មីជាច្រើនករណី មានដូចជា ករណីឆ្លងមេរោគ BA.5 ចំនួន ២៦ករណី ករណីឆ្លងមេរោគមេរោគ  BA.4 ចំនួន ២៣ករណី និងបានរកឃើញករណីឆ្លងមេរោគ BA.2.12.1 ចំនួន១៨ ករណីផងដែរ៕​

Exploring the effect of genetic variability on COVID-19 infection and severity

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: