ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

    BY Pheakdey June 24, 2022
    ថៃសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

    ថៃ៖ ការពាក់ម៉ាស់នៅទីធ្លាខាងក្រៅអាគារបិទជិតលែងក្លាយជាកាតព្វកិច្ចសម្រាប់ពលរដ្ឋថៃទៀតហើយ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ថៃ ដែលត្រូវបានធ្វើឡើងតបតាមការណែនាំដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា។ នៅក្នុងសេចក្តីជូនដំណឹងនោះក៏មានបញ្ចូលនូវការកែប្រែលក្ខណមួយចំនួនទៀតផងដែរ មានដូចជា៖

    -ខេត្តទាំងចំនួន ៧៧ត្រូវបានកំណត់ជាតំបន់ខៀវ ឬជាតំបន់ស្ថិតក្នុងការតាមដាន ខណៈការកំណត់តំបន់ទេសចរណ៍ជាតំបន់បៃតង ឬតំបន់មានហានិភ័យក្នុងការចម្លងខ្ពស់នោះត្រូវលុបចោល។

    -ការពាក់ម៉ាស់នៅទីធ្លាក្រៅអាគារ ឬនៅក្នុងចំណោមហ្វូងមនុស្សនៅតាមទីសាធារណៈលែងជាកាតព្វកិច្ចទៀតហើយ តែជាជម្រើសរបស់ពលរដ្ឋម្នាក់ៗ។

    -ពលករចំណាកស្រុកអាចធ្វើដំណើរឆ្លងកាត់ខេត្តនានាបាន តែត្រូវធ្វើឡើងស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

    -គណៈកម្មាធិការជាតិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍ នឹងប្រកាសបទប្បញ្ញត្តិថ្មីមួយស្តីពីការអនុញ្ញាតចំពោះការថតខ្សែភាពយន្ត ឬរឿងភាគទូរទស្សន៍ឲ្យស្របតាមស្ថានភាពធូរស្រាលនៃការរាតត្បាតជំងឺកូវីដ-១៩។

    -ភោជនីយដ្ឋាន ហាងស្រា បារ ខារ៉ាអូខេ និងកន្លែងកម្សាន្តស្រដៀងគ្នានេះត្រូវបានអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងឡើងវិញ តែត្រូវបន្តរក្សាអនាម័យនិងវិធានការការពារសំខាន់ៗមួយចំនួន។

    -ការជួបជុំជាសាធារណៈត្រូវបានអនុញ្ញាត ប៉ុន្តែការប្រមូលផ្តុំមនុស្សលើសពី ២,០០០នាក់  ត្រូវតែមានការចុះឈ្មោះជាមួយគណៈកម្មាធិការគ្រប់គ្រងជំងឺកូវីដ-១៩ ដើម្បីការពារការផ្ទុះឡើងនៃការចម្លងជាចង្កោម៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ Nation Thailand 

     

     

     

     

    Share This Post: