ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកនាយករដ្ឋមន្ត្រីថៃចេញបទបញ្ជាហាមមិនឲ្យមានការប្រើប្រាស់កញ្ឆាដាច់ខាតនៅក្នុងកងយោធា

    BY Pheakdey June 25, 2022
    លោកនាយករដ្ឋមន្ត្រីថៃចេញបទបញ្ជាហាមមិនឲ្យមានការប្រើប្រាស់កញ្ឆាដាច់ខាតនៅក្នុងកងយោធា

    ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាហាមឃាត់ដាច់ខាតមិនឲ្យមានការប្រើប្រាស់កញ្ឆានៅក្នុងកងយោធាឡើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី២៥ ខែមិថុនានេះ។ ទន្ទឹមគ្នានេះដែរសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យម្នាក់បានស្នើសុំឲ្យមានការហាមឃាត់ការប្រើប្រាស់កញ្ឆានៅក្នុងបរិវេននៃវិមានរដ្ឋសភាថៃផងដែរ ទោះការប្រើប្រាស់នោះស្ថិតនៅក្នុងហេតុផលណាមួយក៏ដោយ។ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយរដ្ឋមន្ត្រីថៃត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិថៃកាលពីថ្ងៃសុក្រមិ្សលមិញនេះ ដោយក្នុងកិច្ចប្រជុំនោះលោកប្រាយុទ្ធ ចាន់អូចា បានប្រើប្រាស់តួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃផងដែរ។

    ក្រៅតែពីបានចេញបទបញ្ជាមិនឲ្យក្រុមយោធាថៃអាចប្រើប្រាស់កញ្ឆាបាននោះ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏បានណែនាំឲ្យកងកម្លាំងប្រដាប់ចំនួន ៣ស្ថាប័នដោយរួមមានទាំងកម្លាំងនគរបាលជាតិផង និងនាយកដ្ឋានទំនាក់ទំនងសាធារណៈត្រូវចូលរួមផ្តល់ការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅអំពីហានិភ័យផ្សេងៗពាក់ព័ន្ធជាមួយនឹងកញ្ឆា ក៏ដូចជារបៀបដាំដុះនិងប្រើប្រាស់កញ្ឆាឲ្យស្របតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ជាធរមាន។ គួរបញ្ជាក់ជូនថា យោងទៅតាមច្បាប់នៃការដាំដុះនិងប្រើប្រាស់កញ្ឆានៅក្នុងប្រទេសថៃបានកំណត់ថា ពលរដ្ឋក្នុងគ្រួសារអាចដាំកញ្ឆាបានច្រើនបំផុតចំនួន ១០ដើម ហើយកញ្ឆាទាំងនោះនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែក្នុងហេតុផលវេជ្ជសាស្រ្តប៉ុណ្ណោះ ពោលគឺមិនអនុញ្ញាតឲ្យប្រើប្រាស់លក្ខខណ្ឌកំសាន្តឡើយ៕

    Growing Weed for Dummies: 10 Simple Steps to Get You Started

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: