អន្តរជាតិ

ម៉ាកាវធ្វើតេស្តកូវីដ-១៩ទ្រង់ទ្រាយធំជុំទី ៣ ខណៈចំនួនអ្នកឆ្លងថ្មីបន្តកើនឡើង

BY
Pheakdey
June 27, 2022

ម៉ាកាវ៖ អាជ្ញាធរក្រុងម៉ាកាវបានផ្តើមធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជុំទី ៣ នៅថ្ងៃចន្ទ ទី២៧ ខែមិថុនានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំជុំទី៣នេះគឺត្រូវបានធ្វើឡើង ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅម៉ាកាវបន្តកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនាម្សិលមិញនេះ​ អាជ្ញាធរសុខាភិបាលម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីរហូតដល់ ៣៨នាក់។

Casino hub Macao launches third round of COVID-19 testing as infections rise

ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងការដាក់ចេញនូវយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំជាច្រើនដងមកនេះ អាជ្ញាធរម៉ាកាវក៏បានសម្រេចបិទខ្ទប់អាគារពាណិជ្ជកម្មនិងតំបន់មួយចំនួនផងដែរ ហើយពលរដ្ឋប្រមាណជាជាង ៥,០០០នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។ គួរបញ្ជាក់ថា ម៉ាកាវបានសម្រេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យ ដូចនេះហើយទើបអាជ្ញាធរម៉ាកាវត្រូវដាក់ចេញវិធានការចាំបាច់ភ្លាមៗ បើទោះជាតួលេខអ្នកឆ្លងថ្មីនៅក្នុងដែនដីស្វយ័តមួយនេះហាក់មិនច្រើនដូចនៅក្នុងបណ្តាប្រទេសមួយចំនួនក៏ដោយ។ សូមបញ្ជាក់ជូនផងដែរថា គិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក ក្រុងម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៩៩នាក់​ គ្មានករណីស្លាប់ ខណៈម៉ាកាវមានពលរដ្ឋសរុបជាង ៦០០,០០០នាក់៕

Macau Gaming Revenue Suffers Record Plunge From Virus Blow - Bloomberg

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: