អាក្រក់មែន ! គ្រាន់តែលើកអាហារមកយឹតបន្តិច អ្នករត់តុម្នាក់ត្រូវក្រុមភ្ញៀវព្រួតវាយឡើងទ្រោម
ប្រទេសចិន ៖ វាមិនមែនជារឿងងាយនោះទេក្នុងការផ្អាប់ចិត្តអតិថិជនរឺភ្ញៀវនោះ ពួកគេតែងតែចង់បានធ្វើអោយទាន់តាមចិត្តរបស់គេជានិច្ចហើយសំរាប់ភ្ញៀវមួយចំនួនអ្នកអាចនឹងរងគ្រោះប្រើបើមិនអាចបំពេញតាមចិត្តគេបាន។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្រ្តីជាអ្នករត់តុម្នាក់ត្រូវបានភ្ញៀវមួយក្រុមរួមគ្នាវាយធ្វើបាបដោយសារតែកាលើកអាហារមកយឺត។ តាមរបាយការណ៍អោយដឹងថារឿងរ៉ាវនេះកើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ នៅក្នុងភោជនីយដ្ឋាន Tianxiake នាទីក្រុង Hengyang ខេត្ត Hunan ប្រទេសចិន។

តាមរយៈវីដេអូបានបង្ហាញថាស្រ្តីអ្នករត់តុវ័យ៤៨ឆ្នាំបានព្យាយាមពន្យល់មូលហេតុនៃការយឺតយ៉ាវក្នុងការលើកអាហារមកនេះ តែនាងបែរជាត្រូវបានភ្ញៀវប្រុសម្នាក់ទះកំផ្លៀងទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះនោះទេនាងថែមភ្ញៀវស្រីដែលជាក្រុមជាមួយគ្នានោះចាប់បោចសក់ និងវាយទៅលើរាងកាយនាងទៀតផង។ អ្នករត់តុម្នាក់នោះព្យាយាមគេចចេញ តែត្រូវភ្ញៀវមួយក្រុមនោះស្ទាក់វាយគ្រប់គ្នាមិនអោយនាងរត់ចេញបាន។ ក្រោយពីមានរឿងហេតុនេះកើតឡើងប៉ូលិសបានធ្វើការឃាត់ខ្លួនភ្ញៀវទាំងនេះ ដើម្បីធ្វើការស៊ើបអង្កេត។ អ្នកគ្រប់គ្រង់នៅទីនោះមានឈ្មោះ Li បាននិយាយថា “ជនេរងគ្រោះបានព្យាយាមប្រាប់ទៅភ្ញៀវប្រុសម្នាក់នោះអោយអត់ធ្មត់បន្តិច ព្រោះចានកំពុងរៀបចំហើយ”។ តែភ្ញៀវប្រុសនោះបែរជាខឹងហើយនិយាយថាគេបានរងចាំយូរណាស់ហើយ មានភ្ញៀវម្នាក់ទៀតក្នុងចំណោមនោះបាននិយាយថាអាហារនៅទីនោះថ្លៃខ្លាំងណាស់៕



ប្រភព ៖ nextshark