ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអាមេរិកចង់លុប TikTok ចេញពី Play Store និង App Store នៅខែក្រោយនេះ ដោយសារបញ្ហាសុវត្ថិភាព

    BY Pheakdey June 30, 2022
    អាជ្ញាធរអាមេរិកចង់លុប TikTok ចេញពី Play Store និង App Store នៅខែក្រោយនេះ ដោយសារបញ្ហាសុវត្ថិភាព

    អាមេរិក៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដែលមានមូលដ្ឋាននៅអាមេរិកកំពុងអំពាវនាវឱ្យក្រុមហ៊ុន Google និងក្រុម Apple  ហាមឃាត់កម្មវិធី TikTok នៅលើ Store របស់ពួកគេ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន​ Daily Mail កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែមិថុនាម្សិលមិញនេះ។ បើតាមលោក Brendan Carr ដែលជាស្នងការនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានបង្ហោះសារនៅលើគណនី Twitter ផ្លូវការរបស់គាត់ថា TikTok គួរតែត្រូវបានលុបចោលពី Play Store និង App Store ដ្បិតកម្មវិធីរបស់ចិនមួយនេះបានកំពុងតែលួចប្រមូលទិន្នន័យអ្នកប្រើប្រាស់យ៉ាងច្រើននៅសហរដ្ឋអាមេរិក។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបង្ហោះសារនៅលើបណ្តាញសង្គមជាសាធារណៈហើយ លោក Brendan Carr ក៏បានផ្ញើលិខិតផ្លូវការទៅកាន់អគ្គនាយកក្រុមហ៊ុន Google គឺលោក Sundar Pichai និងអគ្គនាយកក្រុមហ៊ុន Apple គឺលោក Tim Cook ផងដែរ ដោយនៅក្នុងលិខិតនោះបានរៀបរាប់យ៉ាងលម្អិតអំពីមូលហេតុដែលត្រូវលុប TikTok ចេញពី Play Store និង App Store ខណៈឱសានុវាទនៃការលុបនោះគឺនៅត្រឹមថ្ងៃទី ៨ ខែកក្កដាខាងមុខនេះ។

    នៅចំពោះមុខចំណាត់ការដ៏តឹងរឹងរបស់អាជ្ញាធរអាមេរិកនេះ ក្រុមហ៊ុន TikTok ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងប្រទេសចិនបានបើកកិច្ចប្រជុំផ្ទៃក្នុងជាច្រើនដងរួចមកហើយ តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះធ្វើការឆ្លើយតបជាផ្លូវការយ៉ាងណានៅឡើយទេ តែគេរំពឹងថាការចរចារគ្នាដើម្បីស្វែងរកកិច្ចសម្របសម្រួលអាចនឹងកើនមាននៅក្នុងពេលឆាប់ៗនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: