អន្តរជាតិ

អង់គ្លេសបន្ថែមជំនួយយោធាទំនើបៗតម្លៃជាង ១ពាន់លានដុល្លារឲ្យទៅអ៊ុយក្រែន ខណៈអ៊ុយក្រែនត្រូវការចំណាយ ៥ពាន់លានដុល្លារក្នុងមួយខែដើម្បីទប់ទល់ជាមួយរុស្ស៊ី

BY
Pheakdey
June 30, 2022

អង់គ្លេស៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានសម្រេចកាលពីថ្ងៃពុធ ទី២៩​ ខែមិថុនា ម្សិលមិញនេះថា នឹងផ្តល់ជំនួយផ្នែកយោធាមួយកញ្ចប់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដោយកញ្ចប់ជំនួយនេះមានតម្លៃជាទឹកប្រាក់ចំនួន ១ពាន់លានផោន ឬស្មើនឹងជាង ១,២ពាន់លានដុល្លារអាមេរិក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយនោះនឹងមានបញ្ចូលនូវប្រព័ន្ធការពារដែនអាកាស យន្តហោះគ្មានមនុស្សបើក អាវុធទំនើបៗជាច្រើនសម្រាប់ និងគ្រឿងបរិក្ខារសង្គ្រាមអេឡិចត្រូនិចដែលជាបច្ចេកវិទ្យាចុងក្រោយរាប់ពាន់គ្រឿងផងដែរ។

Full List of India's Air Defence System-Shield of India

បើតាមលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់ថា អាវុធ សម្ភារៈយោធា និងការបណ្តុះបណ្តាលផ្នែកយោធារបស់រដ្ឋាភិបាលអង់គ្លេសកំពុងជួយផ្លាស់ប្តូរឲ្យប្រព័ន្ធការពារជាតិរបស់អ៊ុយក្រែនកាន់តែមានភាពរឹងមាំ ដើម្បីប្រឆាំងនឹងការឈ្លានពានពីសំណាក់កងកម្លាំងរុស្ស៊ី។ លោកនាយករដ្ឋមន្ត្រីរូបនេះបានប្រាប់ឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ននេះគឺមានកងទ័ពអ៊ុយក្រែនចំនួន ១០,០០០នាក់ ដែលត្រូវមកហ្វឹកហាត់នៅក្នុងចក្រភពអង់គ្លេសក្នុងរយៈពេលរៀងរាល់ ១២០ថ្ងៃម្តង។

សូមបញ្ជាក់ជូនថា កញ្ចប់ជំនួយយោធាដែលមានទំហំទឹកប្រាក់ ១ពាន់លានផោននេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយសរុបតម្លៃ ៣,៨ពាន់លានផោន (ជាង ៤,៦ពាន់លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាលអង់គ្លេសគ្រោងផ្តល់ទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ។ គួររម្លឹកជូនផងដែរថា នៅក្នុងកិច្ចប្រជុំជាមួយអង្គការណាតូនាពេលកន្លងមកលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ធ្លាប់បានបញ្ជាក់ថា អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៥ពាន់លានដុល្លារអាមេរិកក្នុងមួយខែសម្រាប់ធ្វើប្រតិបត្តិការណ៍ការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី៕

British Army assumes control of UK ground-based air defence systems

Integrated air and missile defence - Kongsberg Defence & Aerospace

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: