ព័ត៌មានជាតិ

ដឹងទេថា គំនូសសញ្ញាចរាចរណ៍អាចជួយសម្រួលដល់ការធ្វើដំណើរតាមដងផ្លូវបានដូចម្ដេចខ្លះ?

BY
srey nuch
June 30, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា គំនូសសញ្ញាចរាចរណ៍ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យចរាចរលើផ្លូវសាធារណៈមានរបៀបរៀបរយ ងាយស្រួលក្នុងការបើកបរ និងធានាសុវត្ថិភាព។ តើអ្នកដឹងទេថា គំនូសសញ្ញាចរាចរណ៍អាចជួយសម្រួលដល់ការធ្វើដំណើរតាមដងផ្លូវដូចម្ដេចខ្លះ?

គំនូសសញ្ញាចរាចរណ៍បញ្ជាក់អត្ថន័យឱ្យកាន់តែច្បាស់ និងបង្ហាញទៅអ្នកបើកបរ ដូចជាការបែងចែកទិសចរាចរ ការបែងចែកទ្រូងផ្លូវ ការកំណត់ជាយផ្លូវប្រាប់អ្នកបើកបរឱ្យធ្វើដំណើរទៅតាមទិសដែលត្រូវធ្វើចរាចរ សម្រាប់តម្រឹមគន្លងផ្លូវ សម្រាប់ថ្មើរជើងឆ្លងកាត់ សម្រាប់រថយន្តចតជាដើម។ ដូចនេះហើយ សកម្មភាពគូសគំនូសសញ្ញាចរាចរណ៍ត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយក្នុងការថែទាំផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូនសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ពីផ្លូវថ្នល់ និងផ្លាកសញ្ញាចរាចរណ៍ដែលត្រូវជួសជុលថែទាំតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: