អន្តរជាតិ

ថៃដាក់ពង្រាយយន្តហោះចម្បាំងនៅតំបន់ព្រំដែនជាបន្ទាន់ក្រោយយន្តហោះចម្បាំងមីយ៉ាម៉ាធ្វើប្រតិបត្តិការណ៍យោធាដោយបំពានមកលើដែនអាកាសរបស់ខ្លួន

BY
Pheakdey
July 1, 2022

ថៃ៖ ថៃសម្រេចដាក់ពង្រាយយន្តហោះចម្បាំងនៅតំបន់ព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ាយ៉ាងបន្ទាន់កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនាម្សិលមិញនេះ ក្រោយយន្តហោះចម្បាំងរបស់មីយ៉ាន់ម៉ាបានធ្វើប្រតិបត្តិការណ៍យោធាដោយបំពានមកលើដែនអាកាសរបស់ខ្លួន។ បន្ថែមពីលើការដាក់ពង្រាយយន្តហោះចម្បាំងយ៉ាងបន្ទាន់នោះ ក្រសួងការពារជាតិថៃក៏បានព្រមានចំៗទៅកាន់កងកម្លាំងមីយ៉ាន់ម៉ាផងដែរ ចំពោះសកម្មភាពរំលោភបំពានដែនអាកាសយ៉ាងគឃ្លើននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channnel News Asia បានបញ្ជាក់ថា យន្តហោះចម្បាំងដែលថៃបានដាក់ពង្រាយនោះគឺយន្តហោះចម្បាំងប្រភេទ F-16 និងមានចំនួន ២គ្រឿង។

Swedish Gripen Chased Russian Su-24 Nuclear-Armed Bomber Out of Gotland, Report – Global Defense Corp

គួរបញ្ជាក់ជូនថា ជាច្រើនថ្ងៃមកនេះកងទ័ពមីយ៉ាន់ម៉ាបានបើកការប្រយុទ្ធយ៉ាងខ្លាំងមួយជាមួយក្រុមជនជាតិភាគតិច ដែលកំពុងរស់នៅតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសថៃ ហើយនៅក្នុងប្រតិបត្តិការណ៍យោធានោះគឺមានយន្តចម្បាំងរបស់កងទ័ពមីយ៉ាន់ម៉ាជាច្រើនគ្រឿងបានហោះចូលក្នុងទឹកដីនៃប្រទេសថៃប្រមាណជា ៥គីឡូម៉ែត្រ ហើយសកម្មភាពនេះបានធ្វើឲ្យពលរដ្ឋថៃមួយចំនួនមានការភ័យស្លន់ស្លោយ៉ាងខ្លាំង រហូតមានអ្នកខ្លះបានរត់ទៅរកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួនទៀតផង។​ បើយោងតាមរបាយការណ៍របស់អាជ្ញាធរថៃបានបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៍យោធារបស់កងកម្លាំងមីយ៉ាន់ម៉ាជាច្រើនថ្ងៃមកនេះបានធ្វើឲ្យមនុស្សប្រមាណជា ៣០០នាក់នៅក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ាត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕

Thailand scrambles fighters after Myanmar jet airspace breach

អត្ថបទ៖ ភក្តី

ប្រភព៖  Channnel News Asia

 

Share This Post: