អន្តរជាតិ

WHO អំពាវនាវឲ្យមាន “វិធានការបន្ទាន់មួយ” ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុប

BY
Pheakdey
July 2, 2022

អឺរ៉ុប៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ម្សិលមិញនេះបានចេញមកធ្វើការអំពាវនាវឲ្យមាន “វិធានការបន្ទាន់មួយ ” ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក Hans Henri Kluge ដែលមានតួនាទីជានាយកតំបន់នៃអង្គការសុខភាពពិភពលោកសម្រាប់នៅតំបន់អឺរ៉ុប។

WHO calls for 'urgent' action in Europe over monkeypox

បើតាមលោក Hans Henri Kluge បានបញ្ជាក់ថា ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយករណីរាតត្បាតជំងឺ អុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុបមានការកើនឡើងរហូតដល់ ៣ដង សម្រាប់នៅក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ នាយកតំបន់អឺរ៉ុបរូបនេះបានបន្តថា គិតត្រឹមពេលនេះករណីឆ្លងជំងឺអុតស្វា Monkeypox ​ចំនួន ៩%នៃករណីឆ្លងសរុបនៅទូទាំងពិភពលោក ឬស្មើនឹងករណីឆ្លងប្រមាណជា ៤,៥០០ករណីគឺត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ដែលនេះជាតួលេខអ្នកឆ្លងដ៏ច្រើននិងគួរឲ្យបារម្ភបំផុតមួយ។ លោក Hans Henri Kluge បានបញ្ជាក់ទៀតថា បើគ្មានវិធានការទប់ស្កាត់ជាបន្ទាន់ទេនោះ ជំងឺអុតស្វា Monkeypox ​ នឹងបន្តរាតត្បាតកាន់តែលឿន និងបង្កការគំរាមគំហែងសម្រាប់ពិភពលោកកាន់តែខ្លាំងផងដែរ៕

WHO: no urgent need for mass monkeypox vaccinations - CGTN

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: