អាជ្ញាធរអូស្រ្តាលីបញ្ជាឲ្យពលរដ្ឋនៅក្រុងស៊ីដនីរាប់ពាន់នាក់ជម្លៀសខ្លួនជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពពីគ្រោះទឹកជំនន់ដ៏ធំមួយ
អន្តរជាតិ July 4, 2022 Pheakdey

អូស្រ្តាលី៖ នៅព្រឹកថ្ងៃចន្ទ ទី៤​ ខែកក្កដានេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីបានចេញបទបញ្ជាឲ្យពលរដ្ឋនៅក្នុងទីក្រុងស៊ីដនីរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពពីគ្រោះទឹកជំនន់ដ៏ធំមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា បទបញ្ជារបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមអ្នកជំនាញបានពិនិត្យឃើញថា កម្ពស់ទឹកនៅតាមទន្លេបានឡើងខ្ពស់ខ្លាំងរហូតមានទឹកទន្លេត្រូវហូរហៀរមកលើដីជាបណ្តើរៗហើយ ខណៈទំនប់ដ៏ធំបំផុតនៅក្នុងទីក្រុងវិញក៏កំពុងមានចរន្តទឹកហូរបុកយ៉ាងខ្លាំងផងដែរ។

Thousands of Australians were ordered to evacuate their homes in Sydney as torrential rains battered the city.

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្ត្រាលីបានបញ្ជាក់ថា យោងតាមស្ថានភាពកម្ពស់ទឹកដូចបានជម្រាបជូនខាងលើនេះបូកផ្សំជាមួយកត្តាអាកាសធាតុនៅក្នុងទីក្រុងទៀតនោះគឺគេអាចព្យាករណ៍បានថា ទឹកអាចនឹងជន់លិចចូលក្នុងទីក្រុងក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយវានឹងបង្កឲ្យមានគ្រោះថ្នាក់ចំពោះពលរដ្ឋមួយចំនួនផងដែរ ប្រសិនបើពួកគេមិនបានជម្លៀសខ្លួនឲ្យពេលវេលានោះទេ។ គួរបញ្ជាក់ជូនថា ភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់មាត់ឆ្នេរក្នុងប្រទេសអូស្រ្តាលីអស់រយៈពេល ៣ថ្ងៃមកហើយ ខណៈនៅក្នុងរយៈពេល ១២ម៉ោងចុងក្រោយនេះអាជ្ញាធរបានជួយសង្គ្រោះជីវិតមនុស្សសរុបចំនួន ២០នាក់នៅក្នុងរដ្ឋ New South Wales​ ក្រោយពួកគេបានជាប់នៅក្នុងរថយន្តដែលត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងលឿនបំផុត៕

Sydney braces for more heavy rains and flash floods as thousands flee homes

Sydney floods: Two killed and thousands forced to evacuate - BBC News

Flood evacuation orders issued as federal government announces disaster relief payments – as it happened | Australia weather | The Guardian

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍