ក្មេងស្រីអាយុ១២ឆ្នាំម្នាក់លោតសម្លាប់ខ្លួនពីអាគារជាន់ទី១៥ ដោយសារតែធុញកិច្ចការសាលាពេក
ចិន៖ ក្មេងស្រីសិស្សសាលាអាយុ១២ឆ្នាំម្នាក់បានសម្រេចលោតពីលើអាគារជាន់ទី១៥ ដើម្បីសម្លាប់ខ្លួន ព្រោះតែធុញនឹងកិច្ចការ សាលាច្រើនពេកធ្វើមិនទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងនៅលើអគាមួយក្នុងទីក្រុង Fuzhou ខេត្ត Jiangxi ប្រទេសចិន។
ក្មេងស្រីរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ហើយបច្ចុប្បន្ននេះនាងជាសិស្សថ្នាក់ទី៦ ក្នុងសាលាបឋមសិក្សាមួយនៅក្នុងតំបន់ដែលនាងរស់នៅ។ ជាសំណាងល្អនាងបានធ្លាក់មកចំខ្នើយខ្យល់ ដែលគេបានដាក់សម្រាប់ជួយជីវិតនាង ហើយនាងគ្រាន់តែមានរបួសក្នុងត្រចៀកតែបន្តិចប៉ុណ្ណោះ។ ម្តាយរបស់នាងបានប្រាប់ឲ្យនឹងថា កូនស្រីរបស់គាត់រងនូវសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរជាច្រើនថ្ងៃមកហើយ ព្រោះនាងមានកិច្ចការសាលាច្រើនពេកធ្វើមិនទាន់ពេល វេលា ហើយក្នុងថ្ងៃកើតហេតុនាងបានសម្រេចលោតសម្លាប់ខ្លួនតែម្តង។
សូមបញ្ជាក់ថា នេះមិនមែនជាករណីទីមួយទេ ក្នុងប្រទេសចិន ដែលមានករណីសិស្សសាលាលោតសម្លាប់ខ្លួនដូចនេះ គ្រាន់តែថាកន្លងមកភាគច្រើននៃសិស្សដែលលោត សម្លាប់ខ្លួននេះច្រើនជាសិស្សរៀនថ្នាក់មហាវិទ្យាល័យ មិនមែនសិស្សថ្នាក់បឋមសិក្សាដូចក្នុងករណីខាងលើនេះទេ៕

ភក្តី
ប្រភព៖ medium