មេដឹកនាំនៅជុំវិញពិភពលោកផ្តើមបញ្ចេញប្រតិកម្មជុំវិញករណីបាញ់ប្រហារលោក Shinzo Abe
- BY
- Pheakdey
- July 8, 2022
ជប៉ុន៖ មេដឹកនាំនៅជុំវិញពិភពលោកបានផ្តើមបញ្ចេញប្រតិកម្មព្រមៗគ្នាជុំវិញករណីបាញ់ប្រហារលោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន។ គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះបានឡើងកាលពីវេលាម៉ោង ១១ កន្លះ ព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដានេះក្នុងអំឡុងពេលដែលលោក Shinzo Abe កំពុងថ្លែងសន្ទុរកថាមួយនៅក្នុងទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន ដើម្បីឃោសនាបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសេរី នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃអាទិត្យខាងមុខនេះ។ ពេលនេះលោក Shinzo Abe ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្ទាន់ នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ ពោលគឺចង្វាក់បេះដូងរបស់គាត់ហាក់លែងដំណើរការទៅហើយ។

នៅចំពោះមុខស្ថានភាពនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បាននិយាយថា វាគឺជារឿងដ៏រន្ធត់បំផុតមួយដែលលោក Shinzo Abe ត្រូវរងនូវការបាញ់ប្រហារ ហើយអារម្មណ៍របស់យើងនៅពេលនេះគឺកំពុងនៅជាមួយក្រុមគ្រួសាររបស់លោក Shinzo Abe និងប្រជាជនជប៉ុនផងដែរ។ ឯកអគ្គរដ្ឋទូតអាមេរិកលោក Rahm Emanuel បាននិយាយថា យើងទាំងអស់គ្នាពិតជាសោកសៅនិងរន្ធត់ចិត្តណាស់ ចំពោះហេតុការណ៍បាញ់ប្រហារទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ីគឺលោកស្រី Teuku Faizasyah ជួសមុខឲ្យក្រុមរដ្ឋមន្ត្រីការបរទេស G20 ក៏បានបង្ហាញនូវការអាណិតអាសូរយ៉ាងខ្លាំងផងដែរ ចំពោះហេតុការណ៍អកុសល ដែលបានកើតឡើងចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






