អន្តរជាតិ
BREAKING NEWS – អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានទទួលមរណភាពហើយ ក្រោយរងការបាញ់ប្រហារ
BY Khmernote Media
July 8, 2022
យោងតាមការផ្សាយព័ត៌មានចុងក្រោយបង្អស់ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានទទួលមរណភាពហើយក្នុងវ័យ ៦៧ឆ្នាំ ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើង។

គួរបញ្ជាក់ផងដែរថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ កាលពីព្រឹកមិញនេះ នៅម៉ោងប្រហែល ១១ និង ៣០ នាទី ម៉ោងនៅជប៉ុន ដោយខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងច្នៃនៅក្នុងការលបបាញ់ប្រហារមួយនោះ ខណៈលោក Abe កំពុងធ្វើសន្ទរកថា គាំទ្របេក្ខភាពក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅចុងសប្តាហ៍នេះ៕

