អន្តរជាតិ

ប្រធានាធិបតីស្រីលង្កាប្រកាសចុះចេញពីតំណែងនៅថ្ងៃពុធ ទី១៣ សប្តាហ៍នេះ

BY
Pheakdey
July 11, 2022

ស្រីលង្កា៖ ប្រធានាធិបតីនៃប្រទេសស្រីលង្កាគឺលោក Gotabaya Rajapaksa បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ម្សិលមិញថា រូបគាត់នឹងលាលែងចេញពីតំណែងជាថ្នាក់ដឹងនាំកំពូលនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។ ការសម្រេចបោះបង់ចោលតំណែងជាប្រធានាធិបតីនេះត្រូវបានធ្វើឡើងក្រោយប្រជាពលរដ្ឋស្រីលង្កាជាច្រើននាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទ្រង់ទ្រាយធំនិងបាននាំចូលទៅអុកឡុកដល់ក្នុងវិមានរដ្ឋាភិបាលស្រីលង្កានិងទៅដល់ផ្ទះរបស់លោក Gotabaya Rajapaksa ផ្ទាល់ទៀតផង។

លោក Gotabaya Rajapaksa (រូបកណ្តាល)

ហេតុផលចម្បងនៃការចុះថ្នាក់ធ្វើបាតុកម្មនោះគឺដើម្បីសម្តែងនូវការមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលធ្វើឲ្យស្រីលង្កាបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន និងទាមទារឲ្យលោកប្រធានាធិបតីរូបនេះត្រូវចុះចេញពីតំណែងតែម្តង ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមានសមត្ថភាពមកកាន់ការងារនេះវិញម្តង។ បើយោងតាមអ្នកនាំពាក្យឲ្យរដ្ឋាភិបាលស្រីលង្កាបានបញ្ជាក់ថា បើគ្មានអ្វីប្រែងប្រួលនោះទេគឺលោក Gotabaya Rajapaksa នឹងត្រូវចុះចេញពីតំណែងនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: