ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ប្រើប្រាស់ទូរស័ព្ទភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសការប្រើ Wifi ក្នុងបន្ទប់ប្រជុំសន្និបាត ព្រោះ Wifi ដើរយឺតពេក និងផ្តល់អនុសាសន៍អោយពង្រឹងបន្ថែមទៀត

    BY Khmernote Media July 14, 2022
    សម្តេចតេជោ ប្រើប្រាស់ទូរស័ព្ទភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសការប្រើ Wifi ក្នុងបន្ទប់ប្រជុំសន្និបាត ព្រោះ Wifi ដើរយឺតពេក និងផ្តល់អនុសាសន៍អោយពង្រឹងបន្ថែមទៀត

    នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។

    ក្នុងពិធីបិទសន្និបាតនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អោយពង្រឹងសេវាទូរស័ព្ទ និង អ៉ីនធើណែត ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅតាមខេត្តនានា ដើម្បីទាក់ទាញទេសចរណ៍ ព្រោះសម័យនេះគេអាចដើរលេងផងធ្វើការផងតាមរយៈអ៉ីនធើណែត។ លើសពីនេះដែរសម្តេចតេជោ បានមានប្រសាសន៍រាល់កម្មវិធីនានា សម្តេចតែងតែទូរស័ព្ទដៃ ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសអោយការប្រើប្រាស់ Wifi ដោយសារតែសេវា អ៉ីនធើណែត Wifi យឺតពេក មិនអាចប្រើប្រាស់បាន ហើយសម្តេចក៏បានផ្តល់ជាអនុសាសន៍អោយដោះស្រាយបញ្ហានេះ ដើម្បីលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង៕​

    Share This Post: