ភរិយាទី១របស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានលាចាកលោកនៅវ័យ ៧៣ឆ្នាំ
- BY
- Pheakdey
- July 15, 2022
អាមេរិក៖ ភរិយារបស់លោក Donald Trump អតីតប្រធានាធិបតីអាមេរិកគឺលោកស្រី Ivana Trump បានទទួលមរណភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដានេះ។ បើយោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់លោក Donald Trump បានបញ្ជាក់ថា ភរិយារបស់គាត់បានបាត់បង់ជីវិតនៅក្នុងថ្ងៃទី ១៤ ខែកក្កដា នៅឯផ្ទះរបស់គាត់ក្នុងទីក្រុង New York ក្នុងវ័យ ៧៣ឆ្នាំ។

យ៉ាងណាក្តី លោក Donald Trump មិនបានប្រាប់អំពីមូលហេតុនៃការស្លាប់របស់ភរិយាគាត់ឡើយ ខណៈអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតថា តើលោកស្រី Ivana Trump បានធ្លាក់ពីលើជណ្តើរស្លាប់ឬក៏មានបញ្ហាអ្វីផ្សេង។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកលោក Ivana Trump ហាក់មិនមានជំងឺអ្វីធ្ងន់ធ្ងរប្រចាំកាយនោះទេ ហើយការស្លាប់របស់គាត់នេះវាហាក់ដូចជាលឿនពេក ពោលគឺជាស្លាប់ដោយចៃដន្យ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






