អន្តរជាតិ

ប្រទេសចំនួន៤៥ សន្យាសម្របសម្រួលលើការស៊ើបអង្កេតករណី “ឧក្រិដ្ឋកម្មសង្គ្រាម” នៅអ៊ុយក្រែន

BY
Pheakdey
July 15, 2022

សហរដ្ឋអាមេរិកនិងប្រទេសចំនួន ៤៤ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដាម្សិលមិញនេះបានសន្យាថា នឹងជួយសម្របសម្រួលលើការស៊ើបអង្កេតករណី “ឧក្រិដ្ឋកម្មសង្គ្រាម” នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសន្យាព្រមគ្នានេះត្រូវបានធ្វើឡើងក្រោយកងទ័ពរុស្ស៊ីបានបើកការវាយប្រហារដោយបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅតាមសហគមន៍មួយចំនួននៅភាគខាងលិចប្រទេសអ៊ុយក្រែន និងបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់អស់ជាច្រើននាក់ផងដែរ។

45 nations pledge to coordinate evidence of war crimes in Ukraine

បើតាមលោកប្រធានាធិបតីអ៊ុយក្រែន  Volodymyr Zelenskyy បានប្រាប់ឲ្យដឹងថា មីស៊ីលរបស់រុស្ស៊ីបានសម្លាប់ពលរដ្ឋស្លូតត្រង់អស់ចំនួន ២៣នាក់ ក្នុងនោះក៏មានកុមារចំនួន ៣នាក់ផងដែរ ខណៈមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា នាពេលកន្លងមករុស្ស៊ីបានហៅសកម្មភាពនៃឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនថា “ប្រតិ​បត្តិការយោធាពិសេស” ពោលគឺវាមិនមែនជាការធ្វើសង្គ្រាមឡើយ។ យ៉ាងណាក្តី តាមរយៈសកម្មភាពបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់នេះអ៊ុយក្រែនបានចាត់ទុកថា រុស្ស៊ីបានប្រព្រឹត្តិបទឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងឃោឃៅបំផុតចំពោះពលរដ្ឋខ្លួននិងប្រទេសខ្លួន៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: