រុស្ស៊ីដាក់ពង្រាយ “ប្រព័ន្ធបាញ់មីស៊ីល” ជាច្រើនចេញពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប
- BY
- Pheakdey
- July 16, 2022
អ៊ុយក្រែន៖ កងទ័ពរុស្ស៊ីបានដាក់ពង្រាយមីស៊ីលជាច្រើននៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៦ ខែកក្កដានេះ។ ទីតាំងដែលជារោងចក្រផលិតថាមនុយក្លេរអ៊ែរធំផុតនៅអឺរ៉ុបនោះមានឈ្មោះថា The Zaporizhzhia ស្ថិតនៅលើដងទន្លេ Dnipro ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយតំបន់មួយនេះត្រូវបានកាន់កាប់និងគ្រប់គ្រងដោយកងទ័ពរុស្ស៊ីតាំងពីសង្គ្រាមចាប់ផ្តើមបាន ២-៣សប្តាហ៍ម្លេះ។

បើតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបញ្ជាក់ថា នៅពេលនេះកងទ័ពរុស្ស៊ីបានប្រើប្រាស់ទីតាំងខាងលើនេះធ្វើជាមូលដ្ឋានសម្រាប់រក្សាទុកអាវុធជាច្រើន ហើយក្នុងនោះក៏មាន “ប្រព័ន្ធបាញ់មីស៊ីល”ផងដែរ។ លោកប្រធានាធិបតីរូបនេះបានបន្តថា មានកងទ័ពរុស្ស៊ីប្រមាណជា ៥០០នាក់កំពុងត្រូវបានដាក់ពង្រាយឲ្យការពារតំបន់រោងចក្រនុយក្លេអ៊ែរ The Zaporizhzhia ដែលធ្វើឲ្យស្ថានភាពនៅទីនោះមានភាពតានតឹងយ៉ាងខ្លាំងផងដែរ។ គួរបញ្ជាក់ថា ការប្រើប្រាស់រោងចក្រផលិតថាមពលនុយក្លេអ៊ែរ The Zaporizhzhia សម្រាប់ធ្វើជាមូលដ្ឋានដាក់ពង្រាយគ្រាប់មីស៊ីលបានផ្តល់នូវភាពអំណោយផលយ៉ាងខ្លាំងចំពោះកងទ័ពរុស្ស៊ី ដ្បិតរុស្ស៊ីនឹងងាយស្រួលក្នុងការបាញ់ផ្លោងមីស៊ីលទៅកាន់តំបន់សំខាន់ៗជាច្រើនរបស់អ៊ុយក្រែន៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






