អន្តរជាតិ

ឥណ្ឌាសម្រេចផែនការចាក់វ៉ាក់សាំងកូវីដ-១៩បានចំនួន ២ពាន់លានដូស ខណៈតួលេខអ្នកឆ្លងប្រចាំថ្ងៃហក់ឡើងដល់ខ្ទង់ជាងកន្លះលាននាក់

BY
Pheakdey
July 18, 2022

ឥណ្ឌា៖ គិតត្រឹមថ្ងៃអាទិត្យ ទី១៧​ ខែកក្កដានេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋខ្លួនបានចំនួន ២ពាន់លានដូសហើយ ដោយនៅក្នុងនោះក៏មានរួមបញ្ចូលទាំងដូសជម្រុញសម្រាប់ក្រុមមនុស្សពេញវ័យមួយចំនួនផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានឹងក្លាយជាយុទ្ធនាការធំនិងវែងបំផុតនៅលើពិភពលោក ដ្បិតឥណ្ឌាជាប្រទេសដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងគេផងដែរ។

គួរបញ្ជាក់ជូនថា ការសម្រចបាននូវផែនការវ៉ាក់សាំងបានរហូតដល់ ២ពាន់លានដូសរបស់រដ្ឋាភិបាលឥណ្ឌាខាងលើនេះគឺបានកើតឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់បានមានផងដែរ បើគិតក្នុងរយៈពេល ៤ខែចុងក្រោយនេះ។ ក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលឥណ្ឌាបានបង្ហាញថាគឺនៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានចំនួន ៥២៥,៧០៩ នាក់​ និងមានអ្នកស្លាប់ចំនួន ៤៩នាក់ផងដែរ។ គិតត្រឹមពេលនេះឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៤៣លាននាក់ និងស្លាប់សរុបជាងកន្លះលាននាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia 

 

 

Share This Post: