ឯកឧត្តម គួច ចំរើន ប្រកាសរកអ្នកមានជំនាញ មានបទពិសោធន៍ ដើម្បីជួយរកវិធីការពារ ទប់ទល់មិនអោយចេញស្នឹមលើរូបសំណាក «ព្រះថោងនាងនាគ»
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រកាសរកអ្នកមានជំនាញ ធ្វើរូបព្រះបាទព្រះថោង ធ្វើពីស្ពាន់ ត្រូវខ្យល់សមុទ្រ មិនអោយឡើងស្នឹម។ ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងថា៖

«ប្រិយមិត្តណា មានជំនាញ មានបទពិសោធន៍ ព្រះបាទព្រះថោង ធ្វើពីស្ពាន់ ចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ចេញស្នឹមដូចនេះ ។ តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹម សូមជួយផ្ដល់យោបល់ ! សូមអរគុណចំពោះការចែករំលែក»។
គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើពីស្ពាន់មានទម្ងន់ ៦០ តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ ម៉ែត្រ មានអង្កត់ផ្ចិត ៩៩ ម៉ែត្រ ដាក់លើបល្ល័ង្កកម្ពស់ជាង ៦ ម៉ែត្រ នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ដោយរូបសំណាកនេះឈរបែរព្រះភក្ត្រឆ្ពោះទៅសមុទ្ររាម។ រូបសំណាក«ព្រះថោងនាងនាគ» បានធ្វើពិធីអភិសេកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត៕
