អន្តរជាតិ

ដោយសារតែសាំងវ៉ិចមួយដុំ ធ្វើឲ្យស្ត្រីម្នាក់ត្រូវមន្ត្រីគយអូស្ត្រាលីឃាត់ខ្លួន និងពិន័យប្រាក់ជាង ២ពាន់ដុល្លារអូស្ត្រាលី (មានវីដេអូ)

BY
Pheakdey
July 18, 2022

អូស្រ្តាលី៖ ស្រ្តីជាអ្នកដំណើរជនជាតិអូស្រ្តាលីម្នាក់ត្រូវរងនូវការពិន័យជាប្រាក់ចំនួន ២,៦៦៤ ដុល្លារអូស្រ្តាលី ( ១,៨១៨ ដុល្លារអាមេរិក) ព្រោះតែរូបគាត់បាននាំយកសាំងវ៉ិចមួយដុំពីប្រទេសសិង្ហបុរីទៅកាន់ទឹកដីអូស្រ្តាលី។ ស្រ្តីរូបនេះមានឈ្មោះថា Jessica Lee ជាអ្នកដំណើរដែលទើបបានទៅដើរកំសាន្តនៅតំបន់អឺរ៉ុប និងត្រូវត្រលប់ទៅកាន់ប្រទេសកំណើតវិញតាមរយៈជើងហោះមួយដែលត្រូវប្តូរជើងយន្តហោះនៅក្នុងព្រលានយន្តហោះ Changi នៃប្រទេសសិង្ហបុរី។ ក្នុងអំឡុងពេលនៃការសម្រាករង់ចាំជើងហោះហើរបន្តនោះ អ្នកដំណើររូបនេះបានទិញនំសាំងវ៉ិចមួយដុំដើម្បីញ៉ាំ ដោយរូបគាត់បានញ៉ាំអស់តែពាក់កណ្តាលប៉ុណ្ណោះសម្រាប់អាហារពេលថ្ងៃត្រង់ និងរក្សាទុកមួយកំណាត់ទៀតនៅក្នុងកាបូបស្ពាយរបស់គាត់សម្រាប់ញ៉ាំជាអាហារពេលល្ងាច។

Australian woman gets A$2,664 fine at airport for bringing Subway sandwich from Singapore

កញ្ញា Jessica Lee បានរៀបរាប់នៅតាមបណ្តាញសង្គម TikTok របស់គាត់ថា នៅពេលទៅដល់ព្រលានយន្តហោះក្នុងប្រទេសអូស្រ្តាលីគាត់ត្រូវបានមន្ត្រីគយអូស្រ្តាលីឃាត់ខ្លួន ក្រោយបានរកឃើញមានសាំងវ៉ិចរស់ជាតិសាច់មាន់លាយសាឡាត់មួយកំណាត់នៅក្នុងកាបូបរបស់គាត់។ ស្រ្តីរូបនេះបានបន្តថា សាច់មាន់និងសាឡាត់នោះហើយដែលជាហេតុផលនៃការឃាត់ខ្លួន ដ្បិតវាជាប្រភេទចំណីរអាហារដែលត្រូវនាំចូលដោយអនុវត្តតាមវិធានការ “សុវត្ថិភាពជីវសាស្រ្ត” របស់អាជ្ញាធរអាកាសចរណ៍អូស្រ្តាលី។

សូមបញ្ជាក់ជូនថា វិធានការ “សុវត្ថិភាពជីវសាស្រ្ត” គឺជាវិធានទប់ស្កាត់ការនាំយកមេរោគផ្សេងៗពីបរទេស ដែលអាចតោងជាប់ខ្លួនប្រាណអ្នកដំណើរ និងជាពិសេសគឺតាមរយៈចំណីអាហារតែម្តង ហើយក្នុងការអនុវត្តវិធានការមួយនេះគឺគ្រប់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ត្រូវតែប្រកាសអំពីចំណីអាហារដែលខ្លួនបាននាំយកមកជាមួយ ដើម្បីឲ្យអាជ្ញាធរត្រួតពិនិត្យ និងផ្តល់ការអនុញ្ញាតជាមុនសិន។ យ៉ាងណាក្តី សម្រាប់អ្នកនាង Jessica Lee គឺរូបគាត់មិនបានអនុវត្តតាមវិធានការខាងលើឲ្យបានត្រឹមត្រូវនោះទេ ដោយរូបគាត់មិនបានចាប់អារម្មណ៍ជាមួយនឹងសាំងវ៉ិចមួយដុំតូចនោះទាល់តែសោះ ហើយចុងក្រោយគាត់ក៏ត្រូវរងនូវការពិន័យតាមច្បាប់ជាធរមាននេះតែម្តង៕

@_jessicaleeee Australian government tings 🥰🥰 starting that OF back up again to SURVIVE the next few months #fyp #australia #subway #boujee ♬ original sound – Jessica Lee

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: