សីតុណ្ណភាពនៅបារាំងនិងអង់គ្លេសកើនឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ខណៈរលកកម្តៅកំពុងជំរុញឲ្យមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅភាគនិរតីតំបន់អឺរ៉ុប
- BY
- Pheakdey
- July 18, 2022
បារាំង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែកក្កដានេះបានឲ្យដឹងថា សីតុណ្ហភាពនៅក្នុងប្រទេសអង់គ្លេសនិងប្រទេសបារាំងបានកើនឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្នហើយ ខណៈរលកកម្តៅក៏បានបង្កឲ្យមានបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសបារាំងនិងប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀតយ៉ាងសន្ធោសន្ធៅផងដែរ។ សម្រាប់នៅក្នុងប្រទេសអង់គ្លេសគឺសីតុណ្ណភាពបានកើនដល់ ៤០%អង្សាសេជាលើកដំបូង តែអង់គ្លេសនៅមិនទាន់មានករណីឆ្លើងឆេះព្រៃនៅឡើយទេ បើទោះជាអាកាសធាតុបានឡើងក្តៅដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក៏ដោយ។

សម្រាប់នៅក្នុងប្រទេសបារាំងវិញ អាជ្ញាធរសម្រេចទាញសញ្ញាអាសន្នអំពីបញ្ហាអាកាសធាតុជាបន្ទាន់ ក្រោយសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួនបានកើនឡើងដល់កម្រិត ៤២អង្សាសេ ដែលជាកម្រិតបំបែកកំណត់ត្រាក្តៅបំផុតមិនធ្លាប់មានផងដែរ។ ស្ថិតក្រោមរលកកម្តៅដ៏ខ្ពស់នេះ ប្រទេសបារាំងរួមជាមួយនឹងប្រទេសនៅភាគនិរតីនៃតំបន់អឺរ៉ុបមួយចំនួនដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រិចត្រូវប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃអស់ជាច្រើនពាន់ហិចតា ហើយគិតត្រឹមពេលនេះអគ្គីភ័យនៅមិនទាន់ត្រូវបានពន្លត់អស់ទាំងស្រុងនៅឡើយទេ។ គួរបញ្ជាក់ជូនថា បញ្ហាភ្លើងឆេះព្រៃបានបង្ខំឲ្យពលរដ្ឋបារាំងដែលមានទីលំនៅក្បែរតំបន់មានភ្លើងឆេះព្រៃនិងអ្នកដើរកំសាន្តរាប់ពាន់នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់ ខណៈមានបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់មួយចំនួនបានស្លាប់បាត់បង់ជីវិតដោយសារអណ្តាតភ្លើងផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






