ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ជំនន់ទឹកភ្លៀងបានហូរកាត់លិចផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រ ៤០-៤១

BY
Khmernote Media
July 22, 2022

ខេត្តកំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ព័ត៌មានបឋម នៅលើគណនីហ្វេសប៊ុករបស់លោក San Prum បានឲ្យដឹងថា នៅព្រឹកម៉ោង៧ និង០០នាទីទៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងខណៈពេលនេះជំនន់ទឹកភ្លៀងកំពុងហូរកាត់លិចកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៤០-៤១ នៅស្ពានក្រាំងពន្លៃ ខេត្តកំពង់ឆ្នាំង។ សូមប្រជាពលរដ្ឋយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៥ នេះលើកំណាត់ផ្លូវចំនុចនេះមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ផង៕

ប្រភព៖ ហ្វេសប៊ុក លោក San Prum

Share This Post: