អន្តរជាតិ

ការសិក្សាមួយបង្ហាញថា ៩៥%នៃករណីឆ្លងជំងឺអុតស្វា Monkeypox គឺត្រូវបានចម្លងតាមរយៈការរួមភេទ

BY
Pheakdey
July 22, 2022

អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា ៩៥%នៃករណីឆ្លងជំងឺអុតស្វា Monkeypox គឺត្រូវបានចម្លងតាមរយៈការរួមភេទ នេះបើយោងតាមរបាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យាល័យ Queen Mary University of London និងបានសិក្សាទៅលើករណីឆ្លងចំនួន ៥២៨ករណីនៅក្នុងប្រទេសចំនួន ១៦ផ្សេងគ្នា ដោយគិតចាប់តាំងពីថ្ងៃទី ២៧ ខែមេសា មកដល់ត្រឹមថ្ងៃទី ២៤ខែមិថុនាកន្លងទៅនេះ។

Sex at European Raves Could Explain Monkeypox Outbreak: WHO Adviser

ការសិក្សាដែលបានចុះផ្សាយនៅលើទិនានុប្បវត្តិវេជ្ជសាស្ត្រ New England នេះបានបញ្ជាក់ថា បើទោះជាមេរោគនៃជំងឺអុតស្វា Monkeypox អាចចម្លងតាមរបៀបជាច្រើនក៏ដោយ តែករណីឆ្លងក្នុងរយៈពេលចុងក្រោយនេះគឺត្រូវបានចម្លងតាមរយៈការរួមភេទស្ទើរតែទាំងអស់ ហើយការរួមភេទនោះទៀតសោធគឺសំដៅលើការរួមភេទទូទៅ ពោលគឺមែនផ្តោតតែលើការរួមភេទរវាងបុរសនិងបុរសដូចគ្នានោះទេ។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងធ្លាប់បានបញ្ជាក់ថា ជំងឺអុតស្វា Monkeypox អាចចម្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ការប្រើប្រាស់កន្សែង ពូក ភួយ ខ្នើយជាមួយអ្នកជំងឺ និងជាពិសេសនោះគឺចម្លងតាមរយៈការរួមភេទក្នុងចំណោមក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ពោលគឺក្រុមបុរសស្រលាញ់បុរស។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងនៅជុំវិញពិភពលោកចំនួនជាង ១៣ម៉ឺនករណី ខណៈប្រទេសថៃទើបប្រកាសរកឃើញករណីដំបូងកាលពីថ្ងៃទី ២១ ខែកក្កដានេះផងដែរ៕

Study finds 95% of monkeypox cases transmitted through sexual activity │ GMA News Online

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: