ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ប្រកាស​អាសន្ន​ខ្ពស់​​ជុំវិញ​ការ​រាតត្បាតនៃជំងឺអុតស្វា ខណៈមានអ្នកឆ្លងជាង ១៦,០០០ករណីហើយជុំវិញពិភពលោក

    BY Khmernote Media July 24, 2022
    WHO ប្រកាស​អាសន្ន​ខ្ពស់​​ជុំវិញ​ការ​រាតត្បាតនៃជំងឺអុតស្វា ខណៈមានអ្នកឆ្លងជាង ១៦,០០០ករណីហើយជុំវិញពិភពលោក

    អង្គការសុខភាពពិភពលោក (World Health Organization) បានធ្វើការប្រកាសថា ជំងឺអុតស្វា (Monkeypox) គឺជារោគអាសន្ននៃសុខភាពសកល នេះបើយោងតាមការចុះផ្សាយនៅលើសារព័ត៌មាន BBC។ អគ្គនាយកអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា គិតមកទល់ពេលបច្ចុប្បន្ននេះ ករណីជំងឺអុតស្វាមានជាង ១៦,០០០ ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៧៥។

    លោកវេជ្ជបណ្ឌិតបានបន្ថែមថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន៥នាក់ផងដែរ បានបាត់បង់ជីវិត ដោយសារតែជំងឺនេះ។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា “ការវាយតម្លៃរបស់ WHO គឺថា ហានិភ័យនៃជំងឺអុតស្វានេះមានកម្រិតមធ្យមនៅទូទាំងពិភពលោក និងនៅគ្រប់តំបន់ទាំងអស់ លើកលែងតែនៅក្នុងតំបន់អ៊ឺរ៉ុប ដែលយើងវាយតម្លៃហានិភ័យថាខ្ពស់”។

    លោកវេជ្ជបណ្ឌិត Tedros បាននិយាយថា គណៈកម្មាធិការសង្គ្រោះបន្ទាន់មិនអាចឈានដល់ការឯកភាពគ្នាថា តើការផ្ទុះឡើងនៃជំងឺអុតស្វាគួរត្រូវបានចាត់ថ្នាក់ថា ជាគ្រាអាសន្នសុខភាពសកលឬយ៉ាងណានោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការផ្ទុះឡើងបានរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស ហើយលោកបានសម្រេចចិត្តថា វាពិតជាក្តីកង្វល់មួយរបស់អន្តរជាតិផងដែរ៕

    អត្ថបទ៖ សេម
    ប្រភព៖ BBC

    Share This Post: