អន្តរជាតិ

អ៊ុយក្រែនអំពាវនាវឲ្យអឺរ៉ុបដាក់ចេញវិធានការបន្ទាន់មួយដើម្បីឆ្លើយតបនឹង “សង្គ្រាមហ្គាស” ជាមួយរុស្ស៊ី

BY
Pheakdey
July 26, 2022

រុស្ស៊ី៖ ក្រុមហ៊ុនហ្គាសរបស់រដ្ឋរុស្ស៊ីបានប្រកាសថា នឹងកាត់បន្ថយការផ្គត់ផ្គង់ហ្គាសទៅកាន់តំបន់អឺរ៉ុបហើយ​ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដានេះ។ ឆ្លើយតបនឹងការសម្រេចកាត់បន្ថយការផ្គត់ផ្គង់ហ្គាសនេះ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានចេញមកអំពាវនេះឲ្យសភាពអឺរ៉ុបត្រូវនាំគ្នាដាក់ចេញវិធានការជាមួយបន្ទាន់ ហើយលោក Volodymyr Zelenskyy បានហៅបញ្ហានេះថាជា “សង្គ្រាមហ្គាស” ទៀតផង។

គួររម្លឹកជូនថា គឺនៅថ្ងៃចន្ទ ទី២៥ ខែកក្កដាម្សិលមិញនេះក្រុមហ៊ុនផលិតហ្គាសរបស់រុស្ស៊ី Gazprom បានប្រកាសថានឹងកាត់បន្ថយការផ្គត់ផ្តង់ហ្គាសទៅកាន់តំបន់អឺរ៉ុបចំនួន ២០%ក្នុងមួយថ្ងៃដោយគិតចាប់ពីថ្ងៃពុធស្អែកនេះ​ ដ្បិតក្រុមហ៊ុនត្រូវជួសជួលប្រព័ន្ធបង្ហូរនិងចែកចាយហ្គាសរបស់ខ្លួន។ យ៉ាងណាក្តី សម្រាប់ពិភពលោកបានមើលឃើញថា គោលបំណងនៃការកាត់បន្ថយការផ្គត់ផ្គង់ហ្គាសនេះគឺត្រូវបានរុស្ស៊ីធ្វើឡើងដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់ពិភពលោក ចំពោះសកម្មភាពដែលកងទ័ពខ្លួនបានឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ពោលគឺមិនមែនជាបញ្ហាបច្ចេកទេសនៅក្នុងក្រុមហ៊ុនផលិតហ្គាសនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: