អន្តរជាតិ

រុស្ស៊ីដណ្តើមបានរោងចក្រផលិតថាមពលធំបំផុតទី២របស់អ៊ុយក្រែន តាមរយៈ “ប្រតិបត្តិការណ៍យោធាពិសេស” ជាលើកដំបូង

BY
Pheakdey
July 28, 2022

អ៊ុយក្រែន៖ កងទ័ពនៃប្រទេសរុស្ស៊ីអាចវាយដណ្តើមយកបានរោងចក្រផលិតថាមពលធំបំផុតទី២ របស់អ៊ុយក្រែនបន្ថែមទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ។​ រោងចក្រដែលរុស្ស៊ីទើបវាយដណ្តើមបាននោះមានឈ្មោះថា Vuhlehirsk ជារោងចក្រផលិតថាមពលធ្យូងថ្មស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានបង្កើតឡើងនៅអំឡុងសម័យសហភាពសូវៀត។

Russian forces capture Ukraine's second biggest power plant, Ukraine says

បើតាមលោក Oleksiy Arestovych ដែលជាទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ឲ្យដឹងថា ការដណ្តើមយកបានរោងចក្រ Vuhlehirsk នេះ គឺត្រូវបានកងទ័ពរុស្ស៊ីធ្វើឡើងតាមរយៈ “ប្រតិបត្តិការណ៍យោធាពិសេស” ក្នុងរយៈពេលជាង ៣សប្តាហ៍ ហើយវាក៏ជាការវាយដណ្តើមយកទីតាំងតាមបែបយុទ្ធសាស្ត្រយោធាដំបូងផងដែររាប់ចាប់តាំងពីពេលមានសង្គ្រាមមក។ គួររម្លឹកជូនថា ការវាយដណ្តើមយកទីតាំងនានានៅក្នុងប្រទេសអ៊ុយក្រែននាពេលកន្លងមក គឺត្រូវបានកងទ័ពរុស្ស៊ីធ្វើឡើងតាមរយៈការដាក់សម្ពាធដោយបង្ខំតាមរយៈការប្រើកម្លាំងយោធា ពោលគឺមិនមែនជាការវាយដណ្តើមតាមបែបយុទ្ធសាស្រ្តឡើយ៕

Russian forces capture Ukraine's second biggest power plant, Ukraine says

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: