ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចម្រុះដុតកម្ទេចចោលប៊ីចេងសញ្ញារូបវែក (ក្លែងក្លាយ) ចំនួនប្រហែល ១៨តោន

    BY Khmernote Media July 29, 2022
    សមត្ថកិច្ចចម្រុះដុតកម្ទេចចោលប៊ីចេងសញ្ញារូបវែក (ក្លែងក្លាយ) ចំនួនប្រហែល ១៨តោន

    ខេត្តសៀមរាប ៖ យោងតាមការបញ្ជាក់ពី អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកភាពលើការស្នើសុំរបស់រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការធិការ (គ.ប.ផ.ក) កម្ទេចចោលវត្ថុតាង ប៊ីចេងសញ្ញារូបវែក (ក្លែងក្លាយ) ចំនួនប្រហែល ១៨តោន ដែលក្រុមប្រតិបត្តិបានបង្ក្រាបកាលពីឆ្នាំ២០១៩ កន្លងមក និងយោងតាមសាលក្រមព្រហ្មទណ្ឌលេខ: ១៧២”ឆ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ពីបទក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម (ប៊ីចេងសញ្ញារូបវែក) ប្រព្រឹត្តទៅនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

    នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមពិធីដុតបំផ្លាញចោលប៊ីចេងសញ្ញារូបវែក ក្លែងក្លាយ ចំនួន ១៨តោន នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) លោក ប៉ុក តារា ព្រះរាជអាជ្ញារង អមអយ្យការខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពីអាជ្ញាធរខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធមួយចំនួនដែលជាគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ៕

    Share This Post: