អន្តរជាតិ

លោក ស៊ី ជិនពីង ព្រមានលោក ចូ បៃឌិន កុំឲ្យ“ប្រឡែងលេងជាមួយនឹងភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់”

BY
Pheakdey
July 29, 2022

ចិន៖ លោកប្រធានាធិបតិចិន ស៊ី ជិនពីង បានព្រមានលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កុំឲ្យ “ប្រឡែងលេងជាមួយនឹងភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី២៩ ខែកក្កដានេះ។ ការព្រមាននេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ស៊ី ជិនពីង និងលោក ចូ បៃដិន បា​នជួបគ្នាតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី២៨ ខែកក្កដា ម្សិលមិញនេះ ដោយជំនួបរវាងមេដឹងនាំនៃប្រទេសមហាអំណាចទាំង ២នេះបានអូសបន្លាយអស់រយៈពេលជាង ២ម៉ោង។

Don't 'play with fire' over Taiwan, China's Xi warns in call with Biden

លោក ស៊ី ជិនពីង បាននិយាយចំៗថា ចិននៅតែរក្សាជំហរជំទាស់យ៉ាងដាច់ខាតទៅនឹងការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ និងការលូកដៃពីបសំណាក់បរទេស។ លោកបានបន្តទៀតថា៖ “អ្នកដែលហ៊ានប្រឡែងលេងជាមួយនឹងភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់នេះ នឹងត្រូវរលាកភ្លើងជាមិនខាន” ហើយគាត់សង្ឃឹមថា អាមេរិកនឹងយល់អំពីបញ្ហានេះផងដែរ។ យ៉ាងណាក្តី នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅសេតវិមាន លោក ចូ បៃដិន បានបញ្ជាក់ថា អាមេរិកនឹងបន្តរក្សាគោលនយោបាយរបស់ខ្លួនជុំវិញបញ្ហាកោតៃវ៉ាន់ ពោលគឺប្រឆាំងដាច់ខាតទៅនឹងរាល់ការព្យាយាមកែប្រែស្ថានភាពដើមដោយឯកតោភាគី ឬបំផ្លាញដល់សន្តិភាពនិងស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់៕

Xi Jinping greets Joe Biden as 'old friend', warns him against playing with Taiwan fire | World News - Hindustan Times

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: