ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ករណីបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីវិញបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះ

    BY Khmernote Media July 29, 2022
    ក្រសួងសាធារណការ ករណីបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីវិញបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសារធាណការ បានឆ្លើយតបនឹងសំណួរដែលសួរច្រើនជាងគេ តាមរយៈលេខទូរស័ព្ទ (Hotline 1275) ប្រចាំខែមិថុនា ដោយសួរថា៖ តើបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីបានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

    ក្នុងនោះដែរ ក្រសួងសាធារណការ បានបញ្ជាក់ថា អាចស្នើសុំធ្វើថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា) ឯកសារតម្រូវ៖
    – អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
    – ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
    – ពាក្យបណ្តឹងមានបញ្ជាក់ពី (ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់)
    – វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
    កម្រៃសេវា៖
    – បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) ៣៦.០០០ រៀល
    បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន) ៦០.០០០ រៀល
    :::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: