អន្តរជាតិ

អេស្ប៉ាញរកឃើញអ្នកបាត់បង់ជីវិតដោយជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង

BY
Pheakdey
July 30, 2022

អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានរាយការណ៍ថា បានរកឃើញអ្នកស្លាប់ម្នាក់ដោយជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែកក្កដានេះ។ ករណីស្លាប់នេះគឺជាករណីទី ១ហើយសម្រាប់ប្រទេសអេស្ប៉ាញ និងជាករណីដំបូងដែលបានកើតមាននៅក្នុងតំបន់អឺរ៉ុបផងដែរ ខណៈគិត ត្រឹមពេលនេះមានមនុស្សចំនួន ២នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺអ៊ុតស្វា Monkeypox នៅក្នុងរលកនៃការរាតត្បាតថ្មីៗនេះដោយមិនរាប់បញ្ចូលករណីស្លាប់នៅក្នុងតំបន់អាហ្វ្រិកនោះទេ។

យោងតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា បើគិតជាសរុបរួមអំពីចំនួនអ្នកស្លាប់ទាំងអស់នៅជុំវិញពិភពលោកចាប់តាំងមានការរាតត្បាត ជំងឺអ៊ុតស្វា Monkeypox មក ពោលគឺរាប់បញ្ចូលទាំងករណីស្លាប់នៅតំបន់អាហ្វ្រិកគឺគិតត្រឹមពេលនេះមានអ្នកស្លាប់សរុបចំនួន ៥នាក់ហើយ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ២២,១៤១នាក់ នៅក្នុងប្រទេសចំនួន ៧២ផ្សេងគ្នា ដោយមិនរាប់បញ្ចូលប្រទេសនៅតំបន់អាហ្វ្រិកដែលជាកន្លែងធ្លាប់កើតមានជំងឺប្រភេទនេះជាធម្មតានោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Straits Times

Share This Post: