ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបជាសះស្បើយបានប៉ុន្មានថ្ងៃ ឥលូវលោក Joe Biden តេស្តឃើញវិជ្ជមានកូវីដ-១៩ ឡើងវិញ

    BY Khmernote Media July 31, 2022
    ទើបជាសះស្បើយបានប៉ុន្មានថ្ងៃ ឥលូវលោក Joe Biden តេស្តឃើញវិជ្ជមានកូវីដ-១៩ ឡើងវិញ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើតេស្តសម្រាប់កូវីដ-១៩ ម្តងទៀតនៅព្រឹកថ្ងៃសៅរ៍ នេះ ហើយតាមលិខិតរបស់លោកវេជ្ជបណ្ឌិត Kevin O’Connor បានឲ្យដឹងថា លោក Joe Biden បានតេស្តឃើញវិជ្ជមានកូវីដ-១៩ ឡើងវិញម្តងទៀត តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានកាលពីប៉ុន្មានថ្ងៃមុន។

    គួរបញ្ជាក់ផងដែរថា តាមរយៈសារព័ត៌មាន theguardian បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden អាយុ៧៩ឆ្នាំ បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្រោយមកបានតេស្តឃើញអវិជ្ជមាននៅដើមសប្តាហ៍នេះ ដោយលោកបានធ្វើចត្តាឡីស័កនៅឯសេតវិមាន។ ទាក់ទងនឹងការធ្វើតេស្តឃើញវិជ្ជមានឡើងវិញលើលោកប្រធានាធិបតី ខាងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បានឲ្យដឹងថា លោក Biden នឹងត្រូវធ្វើចត្តាឡីស័កឡើងវិញយ៉ាងហោចណាស់រយៈពេល៥ថ្ងៃ ហើយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បានបញ្ជាក់ទៀតថា ករណី លាប់ជំងឺកូវីដ-១៩ នេះឡើងវិញ ភាគច្រើននៅតែមានអាការៈស្រាល មិនមានអ្វីធ្ងន់ធ្ងរនោះទេ៕

    អត្ថបទ៖ សេម
    ប្រភព៖ CNNtheguardian

    Share This Post: