ជំនន់ទឹកភ្លៀងនៅអាមេរិកបានឆក់យកជីវិតពលរដ្ឋ ២៨នាក់ដោយក្នុងនោះមាន ៤នាក់ជាកុមារ
- BY
- Pheakdey
- August 1, 2022
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ២៨នាក់ដោយក្នុងនោះមាន ៤នាក់ជាកុមារផងបានស្លាប់បាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀង នេះបើគិតត្រឹមថ្ងៃអាទិត្យ ទី៣១ ខែកក្កដានេះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា គ្រោះធម្មជាតិដ៏លឿននេះបានកើតឡើងនៅក្នុងរដ្ឋ Kentucky ភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈហេតុការណ៍នេះត្រូវបានគេចាត់ទុកជាគ្រោះធម្មជាតិកម្រិតធ្ងន់ធ្ងរបំផុតសម្រាប់រដ្ឋ Kentucky ផងដែរ។

បើតាមលោក Andy Beshear ដែលជាអភិបាលរដ្ឋ Kentucky បានប្រាប់ឲ្យដឹងថា ទឹកបានជន់លេចយ៉ាងឆាប់រហ័សបំផុតនៅតាមសហគមន៍របស់ប្រជាពលរដ្ឋក្រោយមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា ហើយដោយសារតែល្បឿននៃទឹកជំនន់បានជន់លេចលឿនខ្លាំងពេកទើបពលរដ្ឋមិនអាចត្រៀមការពារខ្លួនបានទាន់ពេលវេលានោះទេ។ លោកអភិបាលរដ្ឋរូបនេះបានបន្តថា នាពេលកន្លងមករដ្ឋ Kentucky មិនដែលជួបគ្រោះធម្មជាតិធ្ងន់ធ្ងរដូចនេះទេ តែនៅក្នុងឆ្នាំនេះស្រាប់តែបានជួបគ្រោះថ្នាក់ធំៗ ២ជាប់គ្នាតែម្តង ដោយកាលពី ៧ខែមុនមានព្យុះកំបុតត្បូងមួយបានឆក់យកជីវិតពលរដ្ឋអស់ជិត ៨០នាក់ម្តងហើយ និងពេលនេះជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋជិត ៣០នាក់បន្ថែមទៀត៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






