ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងនៅអាមេរិកបានឆក់យកជីវិតពលរដ្ឋ ៧នាក់បន្ថែមទៀតធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិតសរុបកើនដល់ ៣៥នាក់

    BY Pheakdey August 2, 2022
    ជំនន់ទឹកភ្លៀងនៅអាមេរិកបានឆក់យកជីវិតពលរដ្ឋ ៧នាក់បន្ថែមទៀតធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិតសរុបកើនដល់ ៣៥នាក់

    អាមេរិក៖ ព្យុះភ្លៀងនៅតែបន្តគំរាមគំហែងនៅតាមតំបន់ភ្នំដែលស្ថិតនៅក្នុងរដ្ឋ Kentucky ភាគខាងត្បូងសហរដ្ឋអាមេរិក ហើយគ្រោះធម្មជាតិដ៏អាក្រក់នេះក៏បានឆក់យកជីវិតពលរដ្ឋអាមេរិកចំនួន ៧នាក់បន្ថែមទៀតផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២ ខែសីហានេះ។ ដូចនេះបើគិតជាសរុបរួមត្រឹមពេលនេះគឺចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិកបានកើនដល់ ៣៥នាកហើយ។

    More rain, more bodies in flooded Kentucky mountain towns

    បើតាមលោក Andy Beshear ដែលជាអភិបាលរដ្ឋ Kentucky បានប្រាប់ឲ្យដឹងថា ក្រៅតែបានរកឃើញអ្នកស្លាប់ ក៏នៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងជួបផលលំបាកយ៉ាងខ្លាំងផងដែរ ដោយក្នុងនោះមានពលរដ្ឋប្រមាណជា ៣០០នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនិងកំពុងស្នាក់នៅក្នុងតង់ជាបណ្តោះអាសន្ន។ ដោយឡែកពលរដ្ឋប្រមាណជា ១២,០០០នាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ និងមិនអាចធ្វើដំណើរចេញក្រៅបានជាធម្មតានោះទេ ដ្បិតផ្លូវត្រូវបានជន់លេចដោយជំនន់ទឹកភ្លៀងអស់ហើយ៕

    More rain, more bodies in flooded Kentucky mountain towns

    More rain, more bodies in flooded Kentucky mountain towns

    More rain, more bodies in flooded Kentucky mountain towns

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: