អន្តរជាតិ

ចិនរិះគន់ដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅលើតោះតៃវ៉ាន់ថា ជា“សកម្មភាពដ៏គ្រោះថ្នាក់និងឆោតល្ងង់” និងប្រកាសដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់

BY
Pheakdey
August 3, 2022

ចិន៖ ប្រទេសចិននៅថ្ងៃពុធ ទី៣ ខែសីហានេះនៅតែបន្តរិះគន់ខ្លាំងៗចំពោះវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី  ប្រធានរដ្ឋសភាអាមេរិកនៅលើទឹកដីកោះតៃវ៉ាន់ ដោយចិនបានហៅសកម្មភាពធ្វើទស្សនកិច្ចនោះថា គឺជា “សកម្មភាពដ៏គ្រោះថ្នាក់និងឆោតល្ងង់” ទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  The Straits Times បានឲ្យដឹងថា ក្រៅតែពីបានធ្វើការរិះគន់ចំៗទៅកាន់សេតវិមានអាមេរិក ចិនក៏បានប្រកាសថានឹងចាត់វិធានការផ្នែកសេដ្ឋកិច្ចនិងដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី  បានអញ្ជើញទៅដល់កោះតៃវ៉ាន់ ចិនបានសម្រេចធ្វើការចល័តកងទ័ព និងបើកធ្វើការសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ដោយនៅក្នុងធ្វើការសមយុទ្ធនោះ យោធាចិនថែមទាំងបានប្រើប្រាស់គ្រាប់កាំភ្លើងពិតទៀតផង។ ជាងនេះទៅទៀតបើតាមលោក  Wu Qian ដែលជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ក្រុមយោធាចិនក៏គ្រោងនឹងបាញ់សាកល្បងមីស៊ីលនៅតំបន់សមុទ្រខាងកើតនៃកោះតៃវ៉ាន់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Straits Times

 

Share This Post: