អន្តរជាតិ

ជំនន់ទឹកភ្លៀងកំពុងគំរាមគំហែងតំបន់ភាគជើងប្រទេសជប៉ុនយ៉ាងខ្លាំង ខណៈពលរដ្ឋ ២សែនត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
August 4, 2022

ជប៉ុន៖ ជំនន់ទឹកភ្លៀងប្រកបដោយគ្រោះថ្នាក់កម្រិតខ្ពស់មួយបានវាយប្រហារតំបន់ភាគជើងនៃប្រទេសជប៉ុនយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៤ ខែសីហានេះ។ បើតាមលោក Hirokazu Matsuno អ្នកនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារក្រុងនិងតំបន់ ធំៗចំនួន ៥របស់ជប៉ុន មានដូចជាក្រុង Niigata, Yamagata, Fukushima, Ishikawa និងក្រុង Fukui។

អ្នកនាំពាក្យរូបនេះបានបន្តថា ទំនន់ទឹកភ្លៀងបានបំផ្លាញស្ពានអស់ជាច្រើនកន្លែងនិងបានធ្វើឲ្យមានការបាក់ស្រុតដីនៅតំបន់ច្រាំងទន្លេជាច្រើនកន្លែងផងដែរ។ គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ២០០,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈពលរដ្ឋចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ គួររម្លឹកថា កាលពីឆ្នាំ ២០២១ ជប៉ុនបានជួបប្រទះនូវជំនន់ទឹកភ្លៀងម្តងដែលបានសម្លាប់មនុស្សអស់ ២៧នាក់​ ហើយកាលពីឆ្នាំ ២០១៨កន្លងទៅក៏ធ្លាប់បានជួបប្រទះនូវគ្រោះធម្មជាតិដូចគ្នាម្តងដែរ ដោយពេលនោះជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋជប៉ុនរហូតដល់ជាង ២០០នាក់៕

Japan warned of more rainfall, landslides as flood death toll hits 20 - ABC News

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: