ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើនរំលឹកពីវិធានការការពារការចម្លងជំងឺអុតស្វា

BY
srey nuch
August 6, 2022

រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពី វិធានការការពារការចម្លងជំងឺអុតស្វា(Monkeypox) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការកើនឡើងនៃការរកឃើញអ្នកជំងឺអុតស្វានៅតាមបណ្ដាលប្រទេសនានានៅលើពិភពលោក នៅក្នុងប្រទេសក្នុងតំបន់ និងនៅប្រទេសជិតខាងកម្ពុជាផងដែរ។

រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ករណីជំងឺអុតស្វាសរុ​បនៅលើសាកសលោកមានចំនួន ២៥,០៥៤នាក់ និងស្លាប់សរុបចំនួន ១១នាក់ (កើន ១០០%​ធៀបជាមួយតួលេខស្លាប់ (៥នាក់) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២) ដែលបានរាយការណ៍ជូនទៅអង្គការសុខាភាពពិភពលោក ពីបណ្ដាប្រទេសចំនួន ៨៥ ។ សូមបង្ហាញជូនក្រាហ្វិកនៃស្ថានភាពជំងឺអុតស្វាតាមតំបន់ទាំង៦ នៅលើសាកលលោកមានដូចខាងក្រោម៖

ប្រភព​៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​

Share This Post: