លោកស្រី Vladanka Andreeva បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
យោងទៅតាមាករចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសឧលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា លោកស្រី Vladanka Andreeva បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គឺលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ អង្គការសហប្រជាជាតិ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦។

លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ពីប្រទេសម៉ាសេដូនីខាងជើង បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បន្ទាប់ពីមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការអភិវឌ្ឍអន្តរជាតិ ការសម្របសម្រួលផ្នែកមនុស្សធម៌ ការតស៊ូមតិជាយុទ្ធសាស្ត្រ និងការកសាងភាពជាដៃគូនៅក្នុងទូទាំងតំបន់ និងបរិបទចម្រុះ ថ្មីៗនេះ លោកស្រីធ្លាប់បានបម្រើការជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)៕

ប្រភព៖ ក្រសួងព័ត៌មាន